អំពីម្ចាស់គេហទំព័រ

liverpool-logo.jpg 180551.jpgfc_barcelona_crest.png

ខ្ញុំបាទឈ្មោះ អ៊ឹម ខឿន

ទំនាក់ទំនងៈ khuan_i@hotmail.com (មិនចង់ដាក់សោះ ធុញអាផូង Scammer ផ្ញើអ៊ីមេលមករាល់តែង៉ៃ ថាឯងត្រូវឆ្នោតនេះ បានរង្វាន់នោះ មិនទាំងបានទិញផង នរណាគេនឹងអោយយើងងាយៗ)

ថ្ងៃ ខែ ឆ្នាំកំនើតៈ 14 កញ្ញា 1978

ទីកន្លែងកំនើតៈ ភូមិ ចំណោមកើត ឃុំ ចំណោម ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ។

កំរិតចំនេះដឹងៈ ពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង(បាត់ដំបង) បរិញ្ញាប័ត្រខាងនយោបាយ( មហាចុឡាឡុងកន) អនុបណ្ឌិត ​ខាងភាសាអង់គ្លេស សកលវិទ្យាល័យ រាជភ័ដ ឈៀងរ៉ាយ (អត់ចេះទេណាកុំសួរ ធំតែដានទេបងប្អូន ចាប់បានពស់ព្រលិតហ្នឹង ចេះតែសរសេរដាក់ទៅខ្លាចគេថាឯងអត់ចេះអក្សរ)

ចរិតៈ ស្លូតបូត (អង្គុយមិនសូវបក់រុយ ហាហាហា) មិនសូវចេះនិយាយច្រើន ធុញទ្រាន់អ្វីងាយ

(របស់ដែលថាស្រលាញ់ប្រើបានតែមួយខែធុញហើយ តែធ្វើម៉េចវាក្រចេះតែទ្រាំបើ្រទៅ កិកិកិ

ចំនង់ចំនូលចិត្ត កីឡាបាល់ទាត់​ កីឡាបាល់ទាត់ និង កីឡាបាល់ទាត់ (ទាត់ម៉ោងមួយម៉ោងពីរក៏ក្រោកមកមើលដែរ)

មើលកុនបានគ្រប់រឿង ស្នេហា កំសត់ វាយប្រហារ កាប់ចាក់ កំប្លែង ផ្សងព្រេង សង្គ្រាម ។ល។

មិនចូលចិត្តៈ មនុស្សនិយាយច្រើន គួរអោយធុញ

អី្វដែលប៉ងទុកៈ ចង់ក្លាយជាអ្នកយកពត៌មានខាងកីឡា

ស្ថានភាពគ្រួសារៈ នៅលិវ (សង្ឃឹមថាថ្ងៃណាមួយនឹងមានសង្សាបង្កើតនឹងគេ) ហើយចង់រៀបការគ្នាដូចគេដូចឯងដែរ

តែសុំស្រលាញ់គេមិនដែលបានសោះជាពិសេសក្រមុំខ្មែរ

សូមអរគុណច្រើនដែលបានចូលមកអាន ហើយកុំភ្លេចជួយបញ្ចេញមិតិក្នុងប្លក់ខ្ញុំផងណា អានពត៌មានកីឡាខ្លះទៅ​ កុំមិនទាន់ទាំងចប់បាក់ឌុបផង ប្រឡូកខ្លួនចូលក្នុងឆាកនយោបាយទៅហើយ បានត្រឹមតែជាកូនអុកគេតែបណ្ណឹងទេ ព្រោះពួកអ្នកនយោបាយអស់ហ្នឹង មករកយើង ភាគច្រើនគិតតែផលប្រយោជន៍របស់គេទេ ប្រជាធិប្បតេយ្យតែមាត់ទេ យើងអស់តំលៃពេលណា គេទាត់ចោលពេលហ្នឹង កុំសូវពុលអារឿងគណៈបក្សណាស់ពេក នាំតែឈ្លោះជាមួយមិត្តភក្តិជិតៗខ្លួន ខំប្រឹងតែធ្វើការរកស៊ីសិនទៅ  ។

HOW TO WATCH FREE BRAND NEW MOVIES, TV SHOWS AND MORE ONLINE

សំរែកបេះដូង


គ្មានអី្វត្រូវស្តាយ


ស្នាមថើបដំបូង

62 ចំលើយ

  1. សួស្ដី ខ្ញុំ​ក៏​អ្នក​ប.ជ ដែរ​តែ​ខ្ញុំ​នៅ​ស្វាយ​ស៊ីសិផុន។ រីករាយ​ដែល​បាន​ស្គាល់…

  2. ត្រេកអរដែលបានស្គាល់ដូចគ្នា។ ការពិតទៅខ្ញុំគិតថា ស្គាល់ naraths ដោយខ្ញុំអានប្លក់យូរគ្រាន់ដែរ ប៉ុន្តែមិនបានធ្វើប្លក់ជារបស់ខ្លួន តែដល់ខ្ញុំចង់ដឹងពីពត៏មានកីឡាខ្មែរ ខ្ញុំរកអានមិនសូវឃើញសោះ ក៏សាកសរសេរលែងមើលទៅ ការពិតទៅមិនសូវជំនាញអារឿងវែបសាយអីប៉ុន្មានផង។ ហើយនរ័ត្ននិង សុភក្តិជាមនុស្សតែមួយមែនរឺអត់ បើសិនជាអញ្ចឹងខ្ញុំក៏រឹតតែស្គាល់ ព្រោះល្អែងឃើញសុភ័ក្តិបញ្ចេញមិតិក្នុងវែបសាយថៃច្រើនដែរ។

  3. អត់​ទេ ខ្ញុំ​គឺ​ខ្ញុំ​ហើយ!!ខ្ញុំ​គឺ ណារដ្ឋ ។ វា​ជា​ចន្លោះ​ប្រហោងក្នុង Blog​ហើយ​ ព្រោះ​ថា​ចំណូល​ចិត្ត​ខុស​គ្នា… ចឹង​ហើយ​បាន​យើង​ត្រូវ​ផ្លាស់​ប្ដូរ​ព័ត៌មាន​គ្នា​នោះ ឯង ។

  4. សុភ័ក្តីដែលនិយាយហ្នឹងណា។ តែពេលនេះខ្ញុំហើយព្រោះទើបនឹងចូលទៅមើលគេហទំព័ររបស់អ្នកទាំងពីរហើយ។

  5. ឈ្មោះ​គេ​សរសេរ​សុភ័ក្ត្រ ទៅ​ជា​សុភ័ក្ដី អី​ឯណា​ណោះ​វិញ ហាហាហា

  6. អុញសរសេរខុស​ សុភ័ក្រ្តតើ

  7. ខ្ញុំ​អត់​នៅ​បន្ទាយមានជ័យ​ទេ!!! ប្រាប់​លេង​ទៅ​ណា!!! អូហ៍! មើល​ប្លក់​បង​នឹក​ឃើញ​ដល់ វើលខាប់, ចង់​ឲ្យ​ឆាប់​ដល់​ម្ដង​ទៀត​ដល់​ហើយ!!!

  8. សួស្តី!​ រីក​រាយ​បាន​ស្គាល់​អ្នក​លេង​ប្លុក​ថ្មី​ម្នាក់​ទៀត :)

  9. បងហ្អា! ត្រកូលអីគេ? អ៊ឹម ឬមួយ អ៊ឺម? តិចជាន់ត្រកូលជាមួយរ៉េនណាទៅ មិនវីរវ ទៅហើយហ្អេះ?

  10. ពីរថ្ងៃនេះមិនបានចូលមកព្រោះប្រញាប់ធ្វើនិក្ខបបទទៅអោយសាស្រ្តាចារ្យជួយពិនិត្យ។
    wanna រីករាយដែលបានស្គាល់ដូចគ្នា។
    រ៉ែនណា អ៊ឹម ហើយឆ្នាំក្រោយនេះមើលកីឡាអូឡាំពិកនៅចិនក៏បានតើ។

  11. តែបើបានជាន់នាមត្រកូលគ្នាក៏ល្អដែរ​ នឹងមានបងប្អូនបន្ថែមម្នាក់ទៀត។

  12. គឺដូចរ៉េនណាពិតមែន!! អេហ៍! នេះបើមកពីក្រចេះដូចប៉ារ៉េនណាទៀតនោះ គឺច្បាស់ជាជឿហើយថា បងខឿន ជាសាច់ញាតិម្នាក់របស់រ៉េនណា!!!

  13. តទៅនេះ បងខឿន ជាបងប្រុសសាច់ទីទៃរបស់រ៉េនណា! រ៉េនណាសន្យាថា នឹងការពារបង ឲ្យផុតពីការជិះជាន់របស់ចាស់ៗដទៃ! មិនបាច់បារម្ភទេ រ៉េនណានិយាយយ៉ាងម៉េចគឺអញ្ចឹងហើយ!!!

    តែ… កុំភ្លេចជួយរ៉េនណាវិញផងណា៎?

  14. មែនអី​មានប្អូនស្រី ទាំងពូកែនិងគួរអោយស្រលាញ់ចឹង បងប្រុសម្នាក់នេះមិនបណ្តោយនរណាធ្វើបាបទេ។

  15. អរគុណហើយបង! ចាំយករឿងនេះទៅអួតឲ្យណាណីម្ដង!!!

  16. ម៉េច​សើច​ចឹង​បង?

  17. ក៏មកពីបងមិនមែនជាមនុស្សអីគួរអោយអស្ចារ្យដែលត្រូវអោយប្អូន
    យកទៅអួតអ្នកដ៏ទៃហ្នឹងណា។

  18. យ៉ាង​ណា​ក៏​បង​ខឿន​ចង់​ជួយ​រ៉េនណា​ស្រាប់​ទៅ​ហើយ! ចឹង​ដាក់​អួត​គេ ហើយ​ក៏​ដូច​ជា​គំរាម​អ្នក​ដែល​ត្រៀម​ខ្លួន​ត្រៀម​ប្រាណ​នឹង​ធ្វើ​បាប​រ៉េនណា​នោះ​អី?

  19. មានអី​ អ្វីដែលជួយបាននឹងប្រឹងជួយអោយអស់សមត្ថភាព។​ តែបើអ្នកនៅជិតៗ រ៉េនណាធ្វើបាបបងម៉េចនឹងជួយបានទៅបើនៅ​ស្រុកថៃណេះហ្នឹង។

  20. គ្មាន​អី​ពិបាក​សោះ! គ្រាន់​តែ​ចាំ​ជួយ​កាន់​ជើង​រ៉េនណា ពេល​ណា​គេ​ដើរ​បុក ខ្លាច​ដួល!!!

  21. អីក៏ដួលងាយម៉េះ?

  22. Hi, Mr. khurn . h r u ? my name is chamnan, living in Bangkok now. I think that u’ve known me before, how ur studying now ? will u graduate soon? Now i’m in third year ,English Major not so good at , I see ur website that suggested by friend who have ever contacted with u. I know u as soon as I see ur picture. it’s great that u have ability to construct the website. Now i have setted internet ,my id is n. chamnan@yahoo.com. I like ur idea that u have the part to create a knowledge for our cambodia friends. How are Mr. chorn now ? He never call me since he have new girl friend. I have to say goodbye now , I whish u happy with ur studying and meet good girl frien soon. Finally I want to say sorry that I could not writing very well. bye

  23. Yes, I do know you. I’m sorry that I’ve never called you. I’m fine. I’m writing my thesis about “ The contrastive Analysis of English
    and Khmer Headlines” but it is very hard for me. I have to pay the money for another semester since I’ve not finished my thesis yet. Pleased to hear about you. Chorn is well too. Have you never called him?

  24. ខឿន បាត់ទៅណាយូរម៉េះ?

  25. my friends like a lot about sport i will tell them about ur blog

  26. ដួងច័ន្រ្ទអើយ​ រវល់ខ្លាំងណាស់​ ធ្វើនិក្ខេបបទមិនចេះរួចសោះ

  27. ខំប្រឹងណា! សង្ឃឹមថានឹងបានត្រលប់មកវិញឆាប់ៗ។

  28. សួស្ដី​បង​ខឿន!​​ មិន​ដែល​មាន​ពេល​មក​លេង​បង​សោះ​ ទើប​តែ​ពេល​នេះ​ទេ,,,ឲ្យ​ខ្ញុំ​ទាយ​ទេ?ប្រសិន​បើ​ឲ្យ​បង​ធ្វើ​និក្ខេបបទ​អំពី​កីឡា​វិញ​ប្រហែល​ជា​ស្រួល​ជាង​មែន​ទេ?​ ជូនពរ​ឲ្យ​បង​ជោគជ័យក្នុងការងារ បងប្រុស!

  29. រចនានិយាយអញ្ចឹងដូចជាត្រូវ​។ តែបងទៅប្រៀបធៀបភាសាខ្មែរនិង​ អង់គ្លេសចំជាលំបាករកឯកសារមែនទែនជាពិសេសឯកសារភាសា ខ្មែរព្រោះរៀននៅសុ្រកថៃ ចង់ឯកសារភាសាខ្មែរនឹងត្រឡប់ទៅផ្ទះ វាឆ្ងាយ រកបានតែក្នុងអ៊ិនធើណិតក៏បានតិចតួចស្តួចស្តើង។

  30. ដូច​ជា​មក​រៀង​យឺត​តិច​ហើយ​នៀក។ តែ​យើង​អ្នក​ខេត្ត​ដូច​គ្នា​កុំ​ប្រកាន់​គ្នា​អី​ណ៎ស់ ។ សូម​និយាយ​មួយ​កីឡា​ដូច​ជា​មិន​សូវ​ចូលចិត្ត​មើល​តា​ដល់​មើល​ច្រើន​តា​ជក់។ ខ្ញុំ ចូលចិត្ត​ប្រដាល់​ និង​បាល់​ទាត់​ជា​ពិសេស​ពេល​ world cup​ តែ​ស្តាយ​ឆ្នាំ​មុន​អត់​បាន​មើល​ :( ។ ប៉ុណ្ណឹង​បាន​​ហើយ​ ទៅ​វិញ​ហើយ​។

  31. មិនអីទេ តែយ៉ាងម៉េចក៏សូមអរគុណដែរដែលបានមកលែង។ វាជារឿងធម្មតាទៅហើយ ព្រោះយើងមិនបានមើលពីតូច តែប៉ុណ្ណេះក៏បានស្គាល់ហើយ។

  32. សួរស្តី! តើយ៉ាងម៉េចហើយនិង? តើសុខសប្បាយជាទេ?
    សព្វថ្ងៃនេះ? ហើយការសិក្សារដល់ណាហើយនិង? តើបានល្អ
    ប្រសើរទេ?

  33. អរគុណច្រើនដែលបានចូលមកសួរសុខទុក្ខ ។ ខ្ញុំសុខសប្បាយជាធម្មតាទេ ប៉ុន្តែនៅរៀនមិនទាន់ចប់នៅឡើយ។

  34. ឥឡូវ​ម៉េច​ដាក់​រូប Avatar ជា​រូប​មនុស្ស​ស្រី​វិញ..?

  35. ហាសៗ​ អត់មានរូបខ្លួនឯងដាក់ហ្នឹងណា ស្រីស្អាតចេះតែដាក់ទៅ

  36. ប្រយ័ត្ន​គេ​ច្រឡំ​ថា បង ខឿន​ ឯង ជា​ស្រី​ណា៎!!!

  37. មិនខ្លាចគេច្រឡំទេ បើសិនគេច្រឡំរិតតែល្អ ព្រោះគេនឹងបានស្គាល់យើងថាជានរណា។

  38. បង​ខឿន​ដាក់​រូប​ស្រី​បែប​នោះ ណា​លង់​ម្ដង​​ហើយ!!! ដឹង​អត់​បង? ថ្ងៃ​មុន​នោះ ដើរ​ផ្សារ, ឃើញ​បង​ស្រី​មួយ​នោះ សួយ​អើយ​សួយ, ខំ​ងាក​សម្លឹង​ចង់​ថ្លោះ​ក រហូត​បុក​អ៊ំ​មួយ​ដែល​ដើរ​មុខ​នោះ​ទៀត… :P តែ​ញឹក… ខ្លាច​ហើយ​ស្រី!!! :lol:

  39. ខ្ញុំ​ខ្លាច​ហើយ​ស្រី​ៗ​! ស្រី​ឲ្យ​សើច​ឲ្យ​យំ​! អូ​សុំ​ទោស​ភ្លេច​ប៉ារ៉ូល​! ​បង​ប្រុស​! ខ្ញុំ​មក​ថ្ងៃ​នេះ​ចង់​សួរ​​ពី​ការ​ទៅ​រៀន​នៅ​ថៃ​របស់​បង​! ព្រោះ​មាន​ចំណាប់​អារម្មណ៍​ខ្លះ​ៗ​ហើយ​! ហើយ​មួយ​ទៀត​បំណង​មក​ទារ​ថ្លៃ​ការពារ​! :D

  40. រចនា​ អីក៏ធ្វើមើលតែមនុស្សប្រុសចឹង ឃើញគេស្អាតមិនបាន សំលឺងគេស្ទើរចង់លេប
    នី បងមានមិត្តភក្តិស្រីម្នាក់នៅកំពង់ធំ ពេលនេះគេចប់បរិញ្ញាបត្រហើយ ៗត្រឡប់ទៅស្រុកវិញបាត់ហើយ គេរៀននៅខេត្តឧបល គួរអោយស្តាយដែលទូរស័ព្ទបងជាប់ virus ធ្វើអោយបាត់លេខទូរស័ព្ទគេអស់ កុំអីអោយប្អូនខលសួរគេទៅស្រួលជាង ព្រោះតំលៃថោក ។ ប៉ុន្តែមិនអីទេ ចង់សួររឿងអីសួរមកចុះ សូមប្រាប់ម្យ៉ាង បើមករៀននៅប្រទេសថៃប្រយ័ត្នអង់គ្លេសអស់។ ហើយដែលមកទារថ្លៃការពារ កើតជាបងធំអង្កាល់ មិនអីទេចាំបងអោយមួយរយរៀល។

  41. ចុះ​បង​រៀន​នៅ​ទីនោះ​យ៉ាង​ម៉េច​ដែរ​! បើ​ថា​ចង់​បង់​លុយ​ទៅ​រៀន​នោះ​គ្មាន​ផ្លូវ​ទេ​! ព្រោះ​ប៉ា​គាត់​ស្អប់​ថៃ​! តែ​បើ​មាន​អាហាររូបករណ៍​​ល្អ​ហើយ​! ព្រោះ​គាត់​មិន​អាច​ប្រកែក​បាន​! បើ​សិន​ជា​រៀន​គឺ​មាន​ពីរ​ផ្នែក​គឺ​​ Art and Design & អក្សរសាស្រ្ត​ថៃ​!

  42. នី​ មានអ៊ីមេល ឬអត់ និយាយគ្នាតាមអ៊ីមេលល្អជាង។
    khuan_i@hotmail.com

  43. if single why dont find one tov ..hurry up ja, u live in changrai ? nice..did u ever go to flowers graden ? the place belong to mother of the king .i miss that place nas..hope one day i can go there again..

  44. It’s not the time to be that…….. Yes I live in Chaingrai. Sure I did. It’s very beautiful. Have u ever been here?

  45. លោក​ខឿនបាត់ទៅមិនឃើញមក Update ប្លក់របស់លោក?

  46. នៅពេល​អាន​ជីវិ​ប្រវត្តិ​យ៉ាង​ខ្លី​របស់​អ្នក​ វា​បាន​ធ្វើ​ឲ្យ​គិត​ថា​ ហេតុ​អ្វី​បាន​ជា​យើ​ង​អភ័ពម្ល៉េះ​ដោយ​មិន​អាច​រកសង្សារបាន​បាន ហេហេហេហ។ ពេលនេះ​ ខ្ញុំ​បាន​ភ្ជាប់​ Blog របស់​អ្នក​នៅក្នុង​ Blog របស់​ខ្ញុំ សូមមើល​នៅក្នុង “ Links” អ្នក​នឹង​ឃើញ​ឈ្មោះ​របស់​អ្នក​ហើយ។

  47. អរគុណច្រើនលោក វុត្ថា

  48. dirty old man videos http://uk.geocities.com/gay949story/kgrqn-uw/dirty-old-man-videos.htm
    [url=http://ca.geocities.com/game882gambling/uewnt-kp/effective-tramadol-arthritis-back-pain.htm]effective tramadol arthritis back pain[/url]
    cons premarin pro

  49. [url=http://uk.geocities.com/green794of/jmxpy-tu/kate-winslet-nude-titanic.htm]kate winslet nude titanic[/url]

  50. សូស្តីមិត្តទាំងអស់គ្នា។ខ្ញុំឈ្មោះអាយ៉ាហៅស្រីភាក៏បានដែរ។ខ្ញុំមានសេចក្តីសោមនស្សជា
    ពន់ពេកដែលបានរៀនរាល់សេចក្តីថ្លែងរបស់រ៉េនណាហៅរចនាដែលជាមិត្តភក្តិរបស់ខ្ញុំ។
    ខ្ញុំចង់ដឹងពីរឿងបោះឆ្នោតនាឆ្្នាំ2008ខាងមុខនេះ។ប្រសិនមិត្តមានសូរជួយផ្តល់វាមកអោយ
    ខ្ញុំផងពីព្រោះខ្ញុំចង់ដឺងអំពីរឿងបោះឆ្នោតរបស់ប្រទេសកម្ពុជាយើងនៅខាងមុខខ្លាំងណាស់។
    អ្នកទាំងគ្នាដឹងទេថានឹងមានរឿងអ្វីរៀបនឹងកើតឡើងនៅពេលត្រៀមនឹងបោះឆ្នោតនោះ។
    បើមិត្តណាមានសូមសរសេរមកប្រាប់ខ្ញុំផងព្រោះនាងខ្ញុំចង់ដឹងពីប្រទេសជាតិខ្លួនឯងខ្លាំងណាស់។​
    សូមផ្ញើមកខ្ញុំចំពោះពត៌មានអំពីការបោះឆ្នោតតាមរយះ
    my e-mail address” Ahya44@hotmail.com
    The last my saying in this comment i wish all of you that have the names in this website and especially my friend is Rachna called Rainna.
    I miss her

  51. ខ្ញុំ​ជា​អ្នក​មង្គលបូរី​ដែរ តែនៅ​ឃុំ​ឬស្សី​ក្រោក. នៅ​ជិតរង្វង់មូល យាយជី​ច្រូត​ស្រូវ។

  52. ខ្ញុំមិនមែនអ្នកខេត្តបន្ទាយមានជ័យអីទេ តែសុំចូលខ្លួនមករងចាំអានពត៌មានខាងកីឡាបាល់ទាត់ពិភពលោកហ្នឹងគេ។

  53. ត្រេកអរដែលបានស្គាល់អ្នកទាំងពីរ។

  54. hi, nice blog.
    a little bit out of topic but overall i like to make new friend too. be good :)

  55. ហេហេ​ខ្ញុំក៏ជាអ្នកមង្គលបូរីដែរ​តែពីមុនមកអោយតែខ្ញុំ
    ចូលមកប្លក់នេះម្តងណា​អ៊ិនធឺណែតរបូតរាល់លើកទើប
    មិនបានចូលមកខមមេនត៏យូរតែម្តង​ទាល់តែម្ចាស់ប្លក់
    ជិតចប់អនុបណ្ឌិតទៀតទៅហើយ​ហែះហែះ​ពេលវេលា
    លឿនណាស់ដែរសម្រាប់ជីវិតអ្នកសិក្សា​តែឮម្ចាស់ប្លក់
    រអ៊ូអត់មានសង្សានឹងគេ​គឺនិយាយអោយចំសុំញែក្រមុំ
    ខ្មែរអត់បាន​ហ្អេះ​ម៉េចក៏កំសត់ដូចគ្នាមេះ​ហាហា​និ
    យាយ​លេងអោយធូពោះបនិ្តចប៉ុណ្ណោះព្រោះរៀនពេក
    ស្រ្ទីសចូលពេញពោះតែម្តង​និយាយលេងប៉ុណ្ណឹងចុះថ្ងៃ
    ណាមានពេលនឹងចូលមកចាក់ជូចបងខ្លាទៀត​សូម
    អោយរៀនចប់ឆាប់ណា​នឹងអាលទៅធ្វើជាអ្នកពត៌មាន
    កីឡាដូចបំណងដែលគិតទុក​ហែះហែ​ហើយតាឆន
    យ៉ាងម៉េចដែរហើយ​សប្បាយចិត្តកាយដូចមុនរឺយ៉ាងណា
    មិនអាល់ឡូមកសោះអាឡូវហ្នឹង​ហ្អាហ្អា^v^^v^^v^

  56. គួរ​ឲ្យ​អស្សចារណ៍​ណាស់​ដែល​បង​បាន​បង្កើត​ប្ល​ក​នេះ។ Please keep it up!
    http://mitleap.com

  57. សួស្តីបងខឿន! សុខសប្បាយទេ? មេចដែររស់នៅប្រទេសគេ?​រីករាយដែលបានឃើញទស្សនាយ័ប្លក់បង។ សូមអោយក្តីប្រាថ្នាបងបានក្លាយជាការពិតណា!
    អរគុណ

  58. អរគុណ​saron ដែលបានចូលមកទស្សនាប្លក់របស់បង។ ការរស់នៅស្រុកគេគ្មានអីប្ែលកទេ បងមើលតែចំរៀងខ្មែរ នៅតាមវ៉ែបសាយនៅពេលអផ្សុក។

បញ្ចេញ មួយចំលើយតប