ល្បីថា ហង្ស និង បិសាច ដន្តើមគ្នាយក ញូស៊ីដាន

m36188.jpgមានពត៌មានថា ខ្សែរបំរើ AS Monaco គឺ Jeremy Menez​ កំពុងត្រូវបានManchester United និង Liverpool ដន្តើមគ្នាទិញយកទៅ​រួមក្រុមជាមួយនឹងខ្លួន។

សារពត៌មាន The Sun បានរាយការណ៍ថា​ មានក្រុមធំៗពីរ មកពី Premier League​ បានបញ្ជូនអ្នកសើបអង្កេត​ ទៅមើលហ្វមរបស់កំពូលខ្សែរបំរើ​ជនជាតិបារាំងម្នាក់នេះជាញឹកញាប់។

Menez អាយុ 20 ឆ្នាំបានបាញ់បញ្ចូលទីទៅហើយ 3 គ្រាប់ ក្រោយពីចុះលែងបាន 9 ប្រកួត អោយ Monaco ក្នុងរដូវនេះ ។ Rafa Benitez ​និង​ Alex Ferguson​ សុទ្ធតែកំពុងរកវិធីទិញខ្សែរបំរើម្នាក់នេះទៅរួមក្រុមអោយបាន។

Menez ជាក្រុមជំរើសជាតិបារាំងឈុត U-21 international ត្រូវបានអ្នកវិភាគបាល់​យកទៅប្រៀបធៀបជាមួយនឹងតំនានកំពូលទេវតា Zinedine Zidane ទៀតផង៕​(www.teenee.com)

បញ្ចេញ មួយចំលើយតប