បានដាក់ប្រកាស ខែ ធ្នូ 14, 2007 ដោយ ខ្មែរកីឡា
ខ្មែរយើងបានមេដាយបន្ថែមទៅជា 17 ហើយ ។ ប៉ុន្តែគួរអោយស្តាយដែល ប៊ូលចាញ់ថៃនៅវគ្គដន្តើមជើងឯកដោយបានត្រឹមតែមេដាយប្រាក់ តែក៏សូមសរសើរផងដែរ។ ខ្ញុំថាបាល់ទះខ្មែរយើងនៅខេត្តណាក៏ចូលចិត្តលែងដែរ ប៉ុន្តែសេចក្តីសំរេចនៅលើឆាកអន្តរជាតិ បែជាចាញ់ប៊ូលទៅវិញ រីមកពីខ្ែមរយើងលែងកតិកាមិនដូចគេក៏មិនដឹង។
បានរៀបជា សំណុំឯកសារ ក្នុង : កីឡាផ្សេងៗ | 5 វិចារ »
បានដាក់ប្រកាស ខែ ធ្នូ 14, 2007 ដោយ ខ្មែរកីឡា
ឃើញលោកសុភ៍ក្រ្តចាប់អារម្មណ៍លើខ្ទើយ ខ្ញុំយករូបខ្ទើយមកដាក់អោយមើល ។ ប្រហែលបងប្អូនមិនជឿថា ជាខ្ទើយទេប៉ុន្តែពិតប្រាដកមែនទែន ហើយគេបានវះកាត់ប្តូរអវយវៈភេទតាំងពីអាយុ 16ឆ្នាំបំពង់សំលេងក៏ប្តូរដែរ។ ឃើញលេងវីដេអូដំបូង ខ្ញុំខំតែលួចសរសើរថា តារាថ្មីនេះស្អាតជាងតួឯក ទៅទៀត ប៉ុន្តែក្រោយមកទើបដឹងជាខ្ទើយដោយបានមើលកម្មវិធីទូរទស្សន៍ ។ នាងត្រូវបានមា្ចស់ផលិតកម្មនៅតៃវ៉ាន់អញ្ចើញអោយទៅសំដែងភាពយន្តទៀតផង ព្រោះជាកូនកាត់ចិន ។
បានរៀបជា សំណុំឯកសារ ក្នុង : ផ្សេងៗ | 6 វិចារ »
បានដាក់ប្រកាស ខែ ធ្នូ 13, 2007 ដោយ ខ្មែរកីឡា
លទ្ធផលកីឡា ស៊ីគេម លើកទី 24 នគររាជសីមា ប្រទេសថៃ កងទ័ពកីឡាករខ្មែរយើងទទួលបាន មេដាយមាស 2 មេដាយប្រាក់ 3 និងមេដាយសំរិទ្ធ 8 សរុបបាន 13 ហើយ មកដល់ថ្ងៃទី 12 ខែធ្នូនេះ
តែមិនដឹងថាទទួលបានមេដាយផ្នែកអ្វីខ្លះ ព្រោះថៃគេចុះតែពត៌មានគេ ឯងរកពត៌មានខ្មែរលំបាក។ ចំនែកអ្នកនាំមុខគេគឺថៃបាន មេដាយមាស 119 ហើយបន្ទាប់មក វៀតណាម 57 ។ សូមចូលរួមត្រេកអរជាមួយកីឡាករខ្មែរ ទោះបីជាបានតិច តែក៏បានច្រើនជាងប្រុណនេដែរ ម្យ៉ាងទៀតខ្មែរយើងបញ្ជូនអ្នកកីឡាទៅត្រឹមជាង 200 នាក់ប៉ុណ្ណោះ បើប្រៀបធៀបជាមួយប្រទេសផ្សេងទៀតមានចំនួនតិចណាស់។
ចុមច្រឡំរូប រូបនេះតើ
បានរៀបជា សំណុំឯកសារ ក្នុង : កីឡាផ្សេងៗ | 9 វិចារ »
បានដាក់ប្រកាស ខែ ធ្នូ 3, 2007 ដោយ ខ្មែរកីឡា
មានសំលាញ់ពីរនាក់ស្រលាញ់គ្នាខ្លាំងណាស់។ ពួកគេរាប់អានគ្នារហូតដល់ចាស់ស្លាប់ ។ ម្នាក់ទៅ កើតទេវតា ហើយម្នាក់ទៀតទៅកើតជាដង្កូវក្នុងបង្គន់។ ទេវតាប្រមើលមើលថា តើសំលាញ់របស់ អញទៅជាអ្វី?។ លុះឃើញថាសំលាញ់របស់ខ្លួន កំពុងរងការលំបាក ក៏មកបបួលអោយទៅនៅឋាន សួគ៌ផង។
ដង្កូវសួរៈ មើលដែលឯងបបួលយើងទៅឋានសួរ ឋានសួរមានអីគួរអោយចាប់អារម្មណ៍ខ្លះ? និយាយងាយៗ ត្រឹមតែម៉ារឿងស៊ីយ៉ាងម៉េចដែរ?
ទេវតាៈ អើ ត្រឹមតែរឿងស៊ីហ្នឹងណា ទេវតាងាយស្រួលណាស់ មិនបាច់ធ្វើអីទេ គ្រាន់តែនឹកគិត ក៏មកឯង មិនបាកនឿយហត់។
ដង្កូវថាៈ អញ្ចឹងអញមិនទៅទេ គ្រាន់តែរឿងស៊ីចាំបាកនឹកគឹត ខូចពេលវេលាអស់ ដូចអញនេះ ចំតាមហាស្រួល មិនពិបាកគិតអោយខូចពេល នៅស្ងៀមៗវាក៏មកឯង ……..អាចម៍។ ចប់
បានរៀបជា សំណុំឯកសារ ក្នុង : ផ្សេងៗ | ១ វិចារ »
បានដាក់ប្រកាស ខែ ធ្នូ 3, 2007 ដោយ ខ្មែរកីឡា
Posted on តុលា 28, 2007 ដោយ khmersport | Edit
teenee.com
ហង្សក្រហម លិវើភូល ដែលម៉ាស៊ីនកំពុងតែក្តៅ ដោយ 4 ប្រកួតចុងក្រោយ សុតបញ្ចូលទីបាន 17 គ្រាប់ ហើយខូចត្រឹមតែមួយគ្រាប់ បានបើកទ្វារផ្ទះជួបជាមួយ បូលតុន ដែលលែងល្អដូចគ្នា ដោយមិនចាញ់ នរណា 4 ប្រកួត ហើយឈ្នះ ម៉ែនយូក្នុងការប្រកួតចុងក្រោយទៀតផង។
បានរៀបជា សំណុំឯកសារ ក្នុង : បាល់ទាត់ | ទំលាក់ មួយវិចារ »