លទ្ធផលបាល់ទាត់កាលពីថ្ងៃសៅរ៍ទី 23 ស្ពើរ៍បើកទ្វារផ្ទះទទួលការមកទាត់របស់ ប៉តស្ម័ត ។ហ្គេមនេះ ក្រុមប៉តស្ម័តមានកីឡាករមិនសូវគ្រប់តំណែង ដោយរបួសខ្លះ ត្រូវពិន័យហាមលេងខ្លះ ជាពិសេស ដេហ្វូ ដែលប្តូរក្រុមហួស ដេតឡាញ បានត្រឹមតែខ្ចីខ្លួមកប៉ុណ្ណោះមិនអាចចុះលែងបាន ឡើយតាមកតិកាព្រីមៀរ៍លីក។
ប៉តស្ម័តចាត់កីឡាករមកក្នុងរូបបែប 4-5-1 ដោយគោលបំនងមកលែងហ្គេមការពារជាមួយស្ពើរ យ៉ាងពេញទំហឹង។ ប៉តស្ម័តលេងបានតាមផែនដែលដាក់ទុក ដោយស្ពើរបើកហ្គេមសំរុកតែម្ខាង តែក៏មិនអាចស៊ុទបញ្ចូលទីបាន។
ប៉ុន្តែមុនអស់ពេល 10 នាទី ស្ពើរ៍ស៊ុទបញ្ចូលទីបានពីការតែតរបស់ ដារេន បេន កីឡាករបំរុង ឡើងនាំ 1-0 ។ ហើយក្រោយមក 2 នាទី បេន ដដែល អូសបាល់មកពីខាងឆ្វេង ចូលខាងក្នុង បញ្ជូនអោយរ៉បប៊ីឃីន តែឃីនរត់ហួស អូហារាដែលជាកីឡាករបំរុងម្នាក់មកពីក្រោយ លឿនកៃបាញ់គ្មានសល់ ស្ពើរនាំ 2-0។ ចប់ហ្គេម កីឡាករបំរុងទាំងពីរ ជួយអោយស្ពើរយកឈ្នះ ប៉តស្ម័ត 2-0។ ចំនែកគូផ្សេងមានដូចខាងក្រោម
បានរៀបជា សំណុំឯកសារ ក្នុង : បាល់ទាត់




