ខ្មោចក្រហម ម៉ែនឆែស្ទើរ៍ យូណៃធិត បានគ្រាប់ពី គ្រិស្ទៀណូ រ៉ូណាល់ដូ និង វេន រូនី បានលើកទ័ព ទៅយកឈ្នះ ឆ្កែចចកលឿងក្រហម រ៉ូម៉ា ដល់សំបុក 2-0 ។ ចំនែក បារ៍សេឡូណា ក៏លើកទ័ពទៅ យកឈ្នះ Schalke 1-0 ក្នុងសង្គ្រាម យូហ្វា ឆែមពៀនលីក ជុំ 8 ក្រុមចុងក្រោយ ប្រកួតទីមួយ។
“ ឆ្កែចចកក្រុងរ៉ូម” រ៉ូម៉ា បានមកជួបគូសត្រូវចាស់ យ៉ាងបិសាចក្រហម “ ម៉ែនឆែស្ទើរ៍ យូណៃធិត” ដែលធ្លាប់ជួបគ្នារួចមកហើយនៅជុំ 8 ក្រុមចុងក្រោយកាលពីឆ្នាំមុន ហើយម៉ែនធ្លាប់ស៊ុទបញ្ចូល ទីដល់ទៅ 7-1 ហើយក្នុងរដូវកាលនេះក៏ធ្លាប់ជួបរួចមកហើយក្នុងជុំប៉ូល ដោយម៉ែនយូ ឈ្នះឯ អូលធ្រេហ្វហ្វត 1-0 និងស្មើ 1-1 ឯស្ទាតស្តាឌិអូ អូឡាំពិកកូ។
គ្ហេមនេះ រ៉ូម៉ាគ្មានប្រធានក្រុមយ៉ាង តតទិ ដែលមានអាការៈរបួសម្តុំកជើង ចំនែក ម៉ែនយូ បាន អែតវិន វ៉ាន់ឌើសា មកជាអ្នកចាំទីម្តងទៀត។
នៅនាទី 39 ម៉ែនយូ រូនី តបាល់អោយស្កូល របូលចូលទៅក្នុងបរិវេណប៉េណាំងទីមុននឹង ស្កូលតើកបាល់មកកណ្តាលទី រ៉ូណាល់ដូរត់មកពីជួរទីពីរតែតបញ្ចូលទីឡើងនាំ 1-0 ។
ចប់តង់ទីមួយ ម៉ែនយូ នាំ 1-0 ។
តង់ទី2 នាទីទី 66 ម៉ែនយូមកបានគ្រាប់សំខាន់បន្ថែម 2-0 ដោយរូនីបាញ់ក្នុងរយៈ 2 ម៉ែត។
ចប់ហ្គេម ម៉ែនយូយកឈ្នះរ៉ូម៉ា 2-0 ។
បានរៀបជា សំណុំឯកសារ ក្នុង : លទ្ធផលបាល់ទាត់





ចំណងជើង ៩ lolz
បើហៅថា បិសាចក្រហម រាងពិរោះស្តាប់ជាងនេះ ^_^ ឥឡូវរដូវកាលថ្មីក៏ជិតមកដល់ដែរ ច្បាស់ជាសប្បាយភ្នែកទៀតហើយ។