ការប្រកួតកីឡាអូឡាំពិកលើកទី 29 ដែលចំនាយថវិការៀបចំការប្រកួតដល់ទៅប្រមាណ 40 ពាន់លានដុល្លារអាមេរិចនោះ បានបើកការប្រកួតជាផ្លូវការហើយកាលពីយប់ថ្ងៃសុក្រ ជាមួយនឹងពិធីបើកការប្រកួតដ៏អធិកអធមដោយមានទស្សនីយភាព អស្ចារ្យប្លែកៗ។
ប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវ បានប្រកាសបើកការប្រកួតកីឡាពិភពលោកនេះជាផ្លូវការនៅឯពហុកីឡាដ្ឋានជាតិ ដែល គេឲ្យឈ្មោះថា ពហុកីឡាដ្ឋានសំបុកបក្សា នៅវេលាម៉ោង 11និង 4 នាទីយប់ (ម៉ោងក្នុងស្រុក) នៅមុខអ្នកចូលរួមចំនួន 90 000 នាក់ និងទស្សនិកជនទស្សនាព្រឹត្តិការណ៍នេះតាមកញ្ចក់ទូរទស្សន៍ប្រមាណ4 ពាន់លាននាក់ នៅជុំវិញពិភពលោក។
ពិធីបើកការប្រកួតរយៈពេល 3 ម៉ោងកន្លះដែលដឹកនាំដោយលោក ចាង មីយូ អ្នកដឹកនាំថតភាពយន្តទទួលបានពានរង្វាន់ អូស្កានោះ មានវត្តមាននៃអត្តពលិកប្រមាណ 5000 នាក់ ពីប្រទេសចំនួន 204 ដើរដង្ហែក្បួននៅក្នុងព្រឹត្តិការណ៍ដែលចំនាយ ប្រាក់ច្រើននេះ ជាមួយនឹងកាំជ្រួច 35000 ដើម ត្រូវបានគេដុតបង្ហាញគួរអោយចង់ទស្សនា។ (អានបន្ថែម)
បានរៀបជា សំណុំឯកសារ ក្នុង : កីឡាផ្សេងៗ



















