Real Madrid ធ្ងន់មែនទែនជាមួយនឹងការនៅរួមក្រុមជាមួយនឹង Juventus , Zenit St Petersburg
និង Bate Borisov ដែលគេហៅថា ក្រុមមរណៈ ក្នុងការចាប់ស្លាក បំបែកប៉ូល UCL ជុំ 32 ក្រុម ក្នុងខណៈពេលដែលលិវើភូលក៏ជួប ការធ្ងន់មិនធម្មតា ប៉ុន្តែ ម៉ែន យូ សប្បាយចិត្តព្រោះក្រុមនៅរួម ប៉ូលរបស់ពួកគេមិនសូវធ្ងន់ធ្ងរប៉ុន្មានឡើយ។
ការចាប់ស្លាកបំបែកប៉ូល បាល់ទាត់ យូហ្វា ឆែមពៀនលីគ ជុំ 32 ក្រុមចុងក្រោយ ដែលត្រូវបានធ្វើឡើយនៅទីក្រុងម៉ូណាកូ កាលពីថ្ងៃទី 28 សីហា 2008 កន្លងមក បានចេញជាលទ្ធផល ដូច្នេះ
ប៉ូលដែលគេហៅថា ប៉ូលមរណៈ បានដល់ ប៉ូល H ដោយរួមមាន Real Madrid មា្ចស់ពានរង្វាន់ជើងឯង ឡាលិកា អេស្បាញ ពីរសម័យជាប់គ្នា Juventus ក្រុមជើងខ្លាំងមកពីអ៊ីតាលី Zenit St Petersburg ពានរង្វាន់ជើងឯកលីករុស្ស៊ីនិង ពានរង្វាន់ជើងឯក យូហ្វា ខាប់ ឆ្នាំទៅម៉ិញ និង Bate Borisov ។ ជាមួយគ្នានេះ លិវើភូលក៏ត្រូវចាត់ទុកថា ប៉ូលធ្ងន់មិនចាញ់រៀលម៉ាឌ្រិតដែរ ដែលក្នុងប៉ូលមាន PSV Eindhoven មកពីហូលឡង់ដ៍ , Marseille របស់បារាំង និង Atletico Madrid មកពីអេស្បាញ ដោយម្តង នេះ ហ្វើណាន់ដូ តរ៉ែស នឹងត្រូវប្រឈមមុខជាមួយ ក្រុម Atletico Madrid ដែលជាក្រុមដែលខ្លួនធ្លាប់នៅទៀតផង។
ប៉ុន្តែ Manchester United ដែលជាម្ចាស់ពានរង្វាន់ចាស់ ជួបជាមួយនឹងប៉ូលដែលល្មមនឹងទទួលបាន ដោយនៅរួមជាមួយ Villarreal មកពីអេស្បាញ CELTIC មកពីប្រទេសស្កត់ឡែនដ៍ និង Aalborg មកពីប្រទេសដែនម៉ាក។
ដោយជុំបំបែកប៉ូល ក្នុងជុំដំបូងនេះ នឹងចាប់ផ្តើមទាត់នៅថ្ងៃទី 16-17 កញ្ញា ហើយ 2 ក្រុមដែលមានលទ្ធផលនៃការប្រកួតល្អ បំផុតនឹងបានចូលទៅកាន់ ជុំបន្ទាប់ទៀត។ ចំនែកក្រុមដែលបានអណ្តាប់ទី 3 ក្នុងតារាង នឹងទទួលសិទ្ធបានទៅលែង យូហ្វាខាប់ ជុំ 32 ក្រុមជារង្វាន់លួងចិត្ត។
Full Champions League draw:
Group A
CHELSEA
Roma
Bordeaux
CFR Cluj
Group B
Inter Milan
Werder Bremen
Panathinaikos
Anorthosis Famagusta
Group C
Barcelona
Sporting Lisbon
Basel
Shakhtar Donetsk
Group D
LIVERPOOL
PSV Eindhoven
Marseille
Atletico Madrid
Group E
MAN UTD
Villarreal
CELTIC
Aalborg
Group F
Lyon
Bayern Munich
Steaua Bucharest
Fiorentina
Group G
ARSENAL
Porto
Fenerbahce
Dynamo Kiev
Group H
Real Madrid
Juventus
Zenit St Petersburg
Bate Borisov
Games will be played on the following dates:
16/17 September
30 September/1 October
21/22 October
4/5 November
25/26 November
9/10 December
ប្រភពៈ BBC & MSN
បានរៀបជា សំណុំឯកសារ ក្នុង : បាល់ទាត់




អូយ!!!!!ពិតជាពូកែ