េឆលស៊ីនិងលិវើភូលឈ្នះទាំងគូ

ឆេលស៊ី ចាប់ផ្តើមជ័យជំនះ ក្នុងសង្វៀនឆែមពៀនលីក ជុំបំបែកប៉ូល ដោយបានបើកទ្វារផ្ទះទទួលក្រុមអាគន្តុកៈ បក់ដូ 4-0 ក៏ដូចជា​ លិវើភូលដែលលើកទ័ពទៅយកឈ្នះ ម៉ាកសេ 2-1 ក្នុងការប្រកួតលើកដំបូងនៅថ្ងៃអង្គារ។

កុមារ ព្រះខាន់ ជាជើងឯកពានរង្វាន់ FFC U15

ភ្នំពេញ (16 កញ្ញា 2008) – ក្នុងគ្ហេមដែលមានដល់ទៅ បីប៉េណាំងទី កុមារ ព្រះខាន់រាជ្យ អេហ្វស៊ី បានយកឈ្នះ ក្រុង ប៉ៃលិន 3-2 នៅវគ្គផ្តាច់ព្រាត់នៃការដណ្តើមពានរង្វាន់ សហពន្ធ បាល់ទាត់កម្ពុជា អាយុក្រោម 15 ឆ្នាំ នៅឯស្តាតអូឡាំពិកជាតិ។
ប៉ៃលិន បានស៊ុទនាំមុន នៅនាទីទី 24 ដោយ Phim Pheanuon មុននឹង កុមារមកតាមយកស្មើបានមុនចប់ពាក់កណ្តាលទីមួយ ពី Chan Vathanaka ។
ប៉េណាំងទីនៅដើមពាក់កណ្តាលទីពីរ ដែលស៊ុទដោយ Top Phany ធ្វើអោយប៉ៃលិននាំ 2-1 ប៉ុន្តែក៏ស្មើគ្នាវិញនៅពេលដែល កុមារ បានប៉េណាំងទី នៅនាទីទី 65ដែលស៊ុទដោយ  Im Phanith ។
ការប្រកួតកាន់តែតឹងតែងឡើងក្រោយពី កុមារមកបានប៉េណាំងទីទីពីររបស់ខ្លួន ហើយ នាទីទី 74 Phuong Sophat របស់ [...]

Villa លើកទ័ពមកយកឈ្នះ Spurs ដល់ផ្ទះ

ស្ពើរនៅតែលិចនៅក្នុងបាតតារាងរបស់ព្រមៀលីក ក្រោយ​ពី​ត្រូវបាន អាស្តឹនវិលឡា លើកទ័ពមកបំបាក់ស្លាប​ដល់ផ្ទះ 2-1 ក្នុងការប្រកួតនៅថ្ងៃច័ន្រ្ទ។
ក្នុងគ្ហេមនេះស្ពើរបានបានបញ្ជូន ផាហ្វ្លិវ េឆងកូ ខ្សែប្រយុទ្ធជំរើស ជាតិរុស្ស៊ី និង វេត្រាន ខលូកា ខ្សែការពារជំរើសជាតិខ្រូអេឆៀ អោយចុះលែងជាលើកដំបូងក្រោយពីបានទិញមកមុនពេលបិទ ទីផ្សារកីឡាករ ប៉ុន្តែបែជាក្រុមអាគន្តុកដែលបាញ់នាំមុនយ៉ាង រហ័ស។
ណៃជេល រិអូខូឃើរ  មិតហ្វៀល វិលឡា បានស៊ុទបញ្ចូលទីឲ្យ វិលឡា នាំ 1-0​ តាំងពីនាទី 5 ដែលជាគ្រាប់តែមួយគត់ក្នុង ពាក់កណ្តាលទីមួយ ដោយក្រុមទាំងពីរបានបើកគ្េហមសំរុកដាក់ គ្នាយ៉ាងគួរអោយចង់មើលជាពិសេស ក្រុម អាគន្តុកៈ ដែលគួរតែ បានច្រើនគ្រាប់ ប៉ុន្តែ កូមេស បានបង្ហាញនូវហ្វមដ៏អស្ចារ្យដោយ បានសេហ្វ ជាច្រើនគ្រាប់។
ទ្រនប់របស់ស្ពើរក៏បាក់ម្តងទៀត នៅដើមពាក់កណ្តាលទីពីរ ដោយ អែស្សលី​ យ៊ាំង ស្លាបតារាវ័យក្មេងរបស់អង់គ្លេស បានបណ្តើរបាល់មកស៊ុទពីក្រៅក្រប ប៉េណាំងទី ។ ម្តងនេះ កូមេស ស្មានចង្វះខុស ព្រោះបាល់ធ្លាក់ត្រូវដីមុននឹងគេស្ទុះទៅ ចាប់ តែបាល់ចូលប្រឡោះដៃ ហើយចូលទីបានដោយងាយ។
ស្ពើរមកបានគ្រាប់ [...]

ហង្សសងសឹកបានសំរេច បញ្ជូនបិសាចចូលអន្លុង 2-1

ថ្ងៃដែល ឌឹ ខប់ ទន្ទឹងរង់ចាំក៏បានមកដល់ នៅពេលដែល លិវើភូល ក្រោម​ការហ្វឹកហាត់របស់ រ៉ាហ្វា អេល បេនិតេស យកឈ្នះ ម៉ែន ឆែស្ទើរ យូណៃធិត ក្នុងព្រីមៀរលីកជាលើកដំបូងចាប់តាំងពីឆ្នាំ 2004 ដោយស៊ុទបញ្ចូលទី 2 គ្រាប់ សែងយកឈ្នះ ម៉ែន យូ 2-1 បានគ្រាប់ពី វេសប្រោណ ធ្វើចូលទីខ្លួនឯង និង រ៉ៃអាន់ បាបិល មុននឹងចប់ការប្រកួត 13 នាទី។
លិវើភូល 2-1 ម៉ែន ឆែស្ទើរ យូណៃធិត
គ្រាប់ៈ 0-1 តេវេស ន.3, 1-1 វេស​ប្រោណ (ធ្វើចូលទីខ្លួនឯង) ន.27, 2-1 រ៉ៃអាន់ បាបិល ន.77
ស្តាតៈ អែនហ្វៀល

សង្គ្រាម Red Fire ដែលធ្វើអោយពិភពលោកផ្អាកដំនើរការក្នុងថ្ងៃនេះ បេនិតេស បានដាក់ឈ្មោះ [...]

រាជសីហ៍សងសឹក វ៉លខត់ ហែឌ្រិក យកឈ្នះខ្រូអេឆៀ 4-1

លុបបំបាត់សុបិនអាក្រក់បានសំរេចសំរាប់ “ រាជសីហ៍គំរាម” អង់គ្លេស ដោយបានបង្ហាញហ្វមការលែងដ៏កំពូល ដែលលើកទ័ពទៅយកឈ្នះ “ ក្រឡាអុក” ខ្រូអេឆៀ ដែលមិនដែលចាញ់ក្រុមណាមួយឡើយក្នុងផ្ទះខ្លះឯងដល់ទៅ 4-1 ដោយបានគ្រាប់ពី ធីអូ វ៉លខត់ 3 គ្រាប់និងមួយគ្រាប់ទៀត វេន រូនី ជាអ្នកស៊ុទបញ្ចូល។
បាល់ទាត់ពិភពលោក ជុំជំរើស មណ្ឌលអឺរុប ក្រុមទី 6
ខ្រូអេឆៀ 1-4 អង់គ្លេស
ស្តារ៍តៈ ម៉ាកស៊ិមៀរស្ទេដៀម
គ្រាប់ៈ 0-1 ធីអូ វ៉លខត់ ន.26 , 0-2 ធីអូ វ៉លខត់ ន. 59, 0-3 វេន រូនី ន. 63, 1-3 ម៉ារិអូ ម៉ាន់ស៊ូឃិច ន. 79, 1-4 ធីអូ វ៉លខត់ ន.​ 82

ប៉ៃលិននឹងជួប កុមារ ក្នុងវគ្គផ្តាច់ព្រាត់ FFC អាយុក្រោម 15 ឆ្នាំ

(ភ្នំពេញ កញ្ញា 2008)- ក្រុងប៉ៃលិន នឹងជួបជាមួយ កុមារ ព្រះខាន់រាជ្យ អេហ្វស៊ី  ក្នុងវគ្គផ្តាច់ព្រាត់នៅឆ្នាំនេះ សំរាប់ការប្រកួត ដណ្តើមពានរង្វាន់ជើងឯងសហពន្ធបាល់ទាត់កម្ពុជា (FFC) អាយុក្រោម 15 ឆ្នាំ នៅឯពហុកីឡាដ្ឋានជាតិ អូឡាំពិក ។
ក្រុង ប៉ៃលិន បានការង់ទីខ្លួនឯងក្នុងការចូលទៅកាន់វគ្គផ្តាច់ព្រាត់រួចជា ស្រេចបន្ទាប់បានយកឈ្នះ េខត្តតាកែវ អេហ្វស៊ី 2-0 ក្នុងជុំ 4 ក្រុមចុងក្រោយ ដោយ Kay Nak ស៊ុទបញ្ចូលទីនាទីទី 64 និង Heung Met ក្នុងនាទីទី 70 ។
ចំនែក កុមារ បានយកឈ្នះ Prek Pra-Komar Rik Reay FC 1- 0 ដោយមានតែមួយគ្រាប់គត់ ពីការស៊ុទរបស់​ សុខ សំណាង ក្នុងនាទីទី 34 ។