រាជសីហ៍សងសឹក វ៉លខត់ ហែឌ្រិក យកឈ្នះខ្រូអេឆៀ 4-1

ធីអូ វ៉ល់ខត់ សំដែងការត្រេកអរក្នុងធ្វើហែឌ្រិករបស់គេក្នុងគ្ហេមជួបជាមួយខ្រូអេឆៀ

ធីអូ វ៉លខត់ សំដែងការត្រេកអរក្នុងធ្វើហែឌ្រិករបស់គេក្នុងគ្ហេមជួបជាមួយខ្រូអេឆៀ

លុបបំបាត់សុបិនអាក្រក់បានសំរេចសំរាប់ “ រាជសីហ៍គំរាម” អង់គ្លេស ដោយបានបង្ហាញហ្វមការលែងដ៏កំពូល ដែលលើកទ័ពទៅយកឈ្នះ “ ក្រឡាអុក” ខ្រូអេឆៀ ដែលមិនដែលចាញ់ក្រុមណាមួយឡើយក្នុងផ្ទះខ្លះឯងដល់ទៅ 4-1 ដោយបានគ្រាប់ពី ធីអូ វ៉លខត់ 3 គ្រាប់និងមួយគ្រាប់ទៀត វេន រូនី ជាអ្នកស៊ុទបញ្ចូល។

បាល់ទាត់ពិភពលោក ជុំជំរើស មណ្ឌលអឺរុប ក្រុមទី 6

ខ្រូអេឆៀ 1-4 អង់គ្លេស

ស្តារ៍តៈ ម៉ាកស៊ិមៀរស្ទេដៀម

គ្រាប់ៈ 0-1 ធីអូ វ៉លខត់ ន.26 , 0-2 ធីអូ វ៉លខត់ ន. 59, 0-3 វេន រូនី ន. 63, 1-3 ម៉ារិអូ ម៉ាន់ស៊ូឃិច ន. 79, 1-4 ធីអូ វ៉លខត់ ន.​ 82

ហ្គេម ប៊ិក ម៉ែច (Big match) ដ៏ពិតប្រាកដសំរាប់បាល់ទាត់ពិភពលោក ជុំជំរើស ក្នុងពាក់កណ្តាលសប្តាហ៍នេះ គឺនៅពេលដែលគូសងសឹករវៀង ក្រុម “ ក្រឡាអុក” ខ្រូអេឆៀ និងក្រុម “ រាជសីហ៍គំរាម” អង់គ្លេស ដែលមានបញ្ជីគំនុំនៅពេលប្រកួតជំរើស យូរ៉ូ 2008 កន្លងមកបានមកជួបគ្នាម្តងទៀត។

ក្នុងគ្ហេមនេះ ហ្វាប៊ិអូ ខាប៉េលឡូ នៅមានជំនឿលើ ធីអូ វ៉លខត់ ដោយបានអោយគេលែងជាកីឡាករ 11 ដំបូងគូជាមួយ ចូ ខូល (ដែលជាហ៊ីរ៉ូក្នុងគ្ហេមមុន) ក្នុងខ្សែបំរើប្រយុទ្ធឆ្េវង-ស្តាំ។ ចំនែក ខ្សែប្រយុទ្ធ បានយក អេមិល ហេស្គី មកជំនួស ជេមេន ដេហ្វូ ដូចដែលបានដែលគិតទុកនិងបាន រិអូ ហ្វើឌិណាន មកប្រចាំការក្នុងខ្សែការពារទៀតផង។

ក្នុងកំឡុង 10 នាទីដំបូងនៃគ្ហេម បើមិនរាប់ចង្វះដែល បា្រណយិជ របូតឡើងមកស៊ុទ ចាត់ទុកថា កីឡាករមកពីទីក្រុងមនុស្សល្អ លែងបានល្អតែម្តង។ បន្ទាប់មក ខ្រូអេឆៀ ដែលមានស្ថិតិ មិនដែលចាញ់ក្នុងផ្ទះខ្លួនឯងហើយធ្លាប់យកឈ្នះ អង់គ្លេស 2-0 រួចមកហើយ ក្នុងពេលដែលជួបគ្នាក្នុងជំរើស យូរ៉ូ 2008 បានរកចង្វះ លែងគ្ហេមសំរុកបានកាន់តែល្អឡើងជាលំដាប់។

តែខ្រូអេឆៀ នៅមិនទាន់ស៊ុទបញ្ចូលទីបានផង អង់គ្លេសក៏មកឆ្លៀតឳកាសស៊ុទបញ្ចូលបានមុន ក្នុងនាទីទី 26 នៅពេលដែល ប្រាណ វិជ លែងខុសចង្វះងាយៗ ដោយបានស្កាត់បាល់ទៅត្រូវខ្នងរបស់ ស៊ិមូណិជ បាល់ខ្ទាតទៅចូលជើងរបស់ វ៉ល ខត់ បានសំរាំងស៊ុទយ៉ាងផ្ចិតផ្ចង់ អោយអង់គ្លេសនាំ 1-0 ។

វ៉ល ខត់ ហាប់នឹងស៊ុទបញ្ចូលបានមួយគ្រាប់ទៀតក្នុងពេលជាងមួយនាទីក្រោយមក តែស៊ុទទៅជាប់សេហ្វ។ បន្ទាប់មកខ្រូអេឆៀ បើកគ្ហេមសំរុកក្នុងបំនងទាមទាយកគ្រាប់មកវិញ តែធ្វើអ្វីមិនសូវថ្នាត់ឡើយព្រោះខ្សែការពារអង់គ្លេស បានការពារយ៉ាងរឹងមាំ ចប់ពាក់កណ្តាលទៅមួយ អង់គ្លេសនាំ 1-0 ។

ចូលមកកាន់ពាកកណ្តាលទីពីរមិនបានប៉ុន្មានផង អង់គ្លេសក៏បានប្រៀបតួកីឡាករ នៅពេលដែល រ៉ូបើត ខូវ័ធ បានវាយកែងដាក់ ចូ ខូល រហូតដល់បែកក្បាល អាជ្ញាកណ្តាលក៏បានពិន័យកាតក្រហមភ្លាម ធ្វើអោយអង់គ្លេសបានប្រៀបតួ កីឡាករ ចំណែក ចូ ខូលលែងទៅទៀតមិនបាន បានផ្លាស់ ជេមេន ជីណាស មកជំនួសតំណែង។

ហើយក្នុងនាទីទី 59 វ៉ល ខត់ដដែល បានស៊ុទរាបបញ្ចូលទី អោយអង់គ្លេសនាំ 2-0 ដោយបានបាល់បញ្ជូនមកពី វេន រូនី។

គ្រាប់ក៏ហូរដូចទឹក ដោយ 4 នាទីក្រោយមក រូនី ក៏បានស៊ុទខ្លួនឯងម្តង ក្រោយពីមិនបានស៊ុទអោយអង់គ្លេសអស់រយៈពេលយូរហើយ អោយអង់គ្លេសនាំ 3-0 ដោយ ជេមេន ជីណាស ជាអ្នកបញ្ជូនបាល់។

អង់គ្លេសគួរតែបានគ្រាប់ទី 4 ពីឡែមផាត ដែលលែង វ៉ន់ ធូ (1-2) ជាមួយ រូនី ហើយស៊ុទបញ្ចូលទីបានយ៉ាងស្អាត ប៉ុន្តែ អាជ្ញាកណ្តាលមិនយល់ព្រមអោយជាគ្រាប់ មិនត្រឹមតែប៉ុណ្ណឹង អង់គ្េលសមកខូចគ្រាប់ អោយខ្រូអេឆៀ 3-1 ទៀតផង ក្នុងចង្វះវាយបកត្រឡប់លឿន ដោយ ម៉ារិអូ ម៉ានស៊ូឃិជ ជាអ្នកស៊ុទបញ្ចូលទី។

តែអង់គ្លេសក៏នាំ 4-1​ទាល់តែបាន ដោយ វ៉លខត់ដដែល បានបាល់ពីរូនី ហើយអូចចូលទៅក្នុងប្រអប់ប៉េណាំងទី មិននឹងស៊ុទបញ្ចូលទីបានយ៉ាងដាច់ខាត ចប់គ្ហេមអង់គ្លេសយកឈ្នះ 4-1 មាន 6 ពិន្ទុ ជាក្រុមនាំមុខគេ។

តួកីឡាករដែលលែង

Croatia: Pletikosa, Simunic, Robert Kovac, Corluka, Pranjic, Rakitic, Petric (Knezevic 56), Nico Kovac (Pokrivac 62), Srna, Modric, Olic (Mandzukic 73).
Subs Not Used: Runje, Krizanac, Leko, Klasnic.

Sent Off: Robert Kovac (53).

Booked: Simunic, Srna.

Goals: Mandzukic 78.

England: James, Brown, Terry (Upson 88), Ferdinand, Ashley Cole, Walcott (Beckham 84), Lampard, Barry, Joe Cole (Jenas 55), Rooney, Heskey.
Subs Not Used: Robinson, Johnson, Downing, Defoe.

Booked: Heskey.

Goals: Walcott 26, 59, Rooney 63, Walcott 82.

Att: 35,000.

Ref: Lubos Michel (Slovakia).

បញ្ចេញ មួយចំលើយតប