ហង្សសងសឹកបានសំរេច បញ្ជូនបិសាចចូលអន្លុង 2-1

Ryan Babel (ស្តាំ) ជាកីឡាករបំរុងដែលចុះមកស៊ុទបញ្ជុលទីអោយ ហង្សក្រហម​ លិវើភូល យកឈ្នះ​ បិសាចក្រហម ម៉ែន​ យូ 2-1​ នៅ Anfield

Ryan Babel (ស្តាំ) ជាកីឡាករបំរុងដែលចុះមកស៊ុទបញ្ជូលទីអោយ ហង្សក្រហម លិវើភូល យកឈ្នះ បិសាចក្រហម ម៉ែន យូ 2-1 នៅ Anfield

ថ្ងៃដែល ឌឹ ខប់ ទន្ទឹងរង់ចាំក៏បានមកដល់ នៅពេលដែល លិវើភូល ក្រោម​ការហ្វឹកហាត់របស់ រ៉ាហ្វា អេល បេនិតេស យកឈ្នះ ម៉ែន ឆែស្ទើរ យូណៃធិត ក្នុងព្រីមៀរលីកជាលើកដំបូងចាប់តាំងពីឆ្នាំ 2004 ដោយស៊ុទបញ្ចូលទី 2 គ្រាប់ សែងយកឈ្នះ ម៉ែន យូ 2-1 បានគ្រាប់ពី វេសប្រោណ ធ្វើចូលទីខ្លួនឯង និង រ៉ៃអាន់ បាបិល មុននឹងចប់ការប្រកួត 13 នាទី។

លិវើភូល 2-1 ម៉ែន ឆែស្ទើរ យូណៃធិត

គ្រាប់ៈ 0-1 តេវេស ន.3, 1-1 វេស​ប្រោណ (ធ្វើចូលទីខ្លួនឯង) ន.27, 2-1 រ៉ៃអាន់ បាបិល ន.77

ស្តាតៈ អែនហ្វៀល

សង្គ្រាម Red Fire ដែលធ្វើអោយពិភពលោកផ្អាកដំនើរការក្នុងថ្ងៃនេះ បេនិតេស បានដាក់ឈ្មោះ ជើរ៉ាតនិងតរ៉ែស ជាកីឡាករបំរុងដែរ ដោយជ្រើសរើសយក ឌើក ខុយ​និង​ រ៉ប់ប៊ីឃីន ជាគូខ្សែប្រយុទ្ធ ហើយអាល់ប៊ើត រិអេរ៉ា ដែលជាកីឡាករថ្មីប្រចាំការនៅស្លាបខាងឆ្វេង។

គ្រាន់តែចាប់ការប្រកួតបានតែ 3 នាទីប៉ុណ្ណោះ សាវក ឌឹ ខប់ ក៏ស្ងាត់ជ្រៀប នៅពេលដែល ម៉ែន ឆែស្ទើរ យូណៃធិត ឆ្លៀតឳកាសស៊ុទបញ្ចូលទីនាំមុន តាំងតែដើមគ្ហេម ដោយ ប៊ើបា តប់ របូតចូលទៅក្នុងប្រអប់ប៉េណាំងទី មុននឹងបញ្ជូនបាល់អោយ តេវេស ស៊ុទអោយ បិសាចក្រហម នាំ 1-0 ។ បន្ទាប់មក លិវើភូល ក៏ហាប់នឹងវាយយកស្មើបានភ្លាមៗក្នុងចង្វះដែល រិអេរ៉ា បញ្ជូនបាល អោយ ខុយ ទាត់ខ្កាប់ចាន បាល់ហើរប្រកិតទីតែបន្តិចប៉ុណ្ណោះ។

ក្រោយមក ក្នុងនាទីទី 11 ខុយ ក៏មានឳកាសស៊ុទស្មើម្តងទៀតនៅពេលដែល វ៉ាន់ ឌើសា ចាប់បាល់ជ្រុង របស់ អរេលិអូមិនជាប់ ហើយបាល់ឃ្ទាតមកចូលជើងរបស់ ខុយដែលនៅឆ្ងាយពីទី ជាងពីរម៉ែត្រ​ប៉ុណ្ណោះ  តែទាត់ទៅជាប់ វ៉ាន់ឌើសា ដែលដួលទៅហើយទាំងមិនគួរឲ្យជឿ។

គ្ហេមចាប់ផ្តើមរបស់លិវើភូលកាន់តែច្រើនឡើង តែខ្សែប្រយុទ្ធរបស់ ហង្សក្រហម នៅមិនអាចធ្វើអ្វីម្ចាស់ពានរង្វាន់បាននៅឡើយ ។ លុះដល់នាទីទី 26 លិវើភូល មានសំណាង មកគ្រាប់វាយស្មើពីការធ្វើចូលទីខ្លួនឯងរបស់ វេស ប្រោណ ដោយ អលង្សូស៊ុទទៅប៉ះ ឌិវិធ ហើយ វ៉ាន់ឌើសាប៉ាត់ទៅត្រូវ វេស ប្រោណ ចូលទីខ្លួនឯង។​​ ក្រោយពីបានគ្រាប់វាយស្មើ ហង្សក្រហម បានចិត្ត លែងកាន់តែល្អឡើង គ្រាន់មិនអាចស៊ុទជាគា្រប់បាន ចប់ពាក់កណ្តាលទីមួយ ស្មើ 1-1 ។

ចូលដល់ពាក់កណ្តាលទីពីរ ហ្វើគី បញ្ជូល រ៉ៃអាន់ គិក មកជំនួស ខារិគ ដែលមានរបួស តែក៏មិនអាចធ្វើអោយគ្ហេមរបស់ ម៉ែន យូ ប្រសើរឡើងឡើយ ដោយ លិវើភូល គ្រប់គ្រងគ្ហេមបានទាំងអស់ ។

ឳកាសដែលលិវើភូលគួរតែបានគ្រាប់នាំមានតែចង្វះដែល បាណាយូន របូតចូលទៅក្នុងក្របប៉េណាំងទី ហើយស៊ុទជ្រុងតូចចង្អៀត វ៉ាន់ឌើសា​ប៉ាត់បាននិង ចង្វះដែលរ៉ប់ប៊ី ឃីនទាត់ខុសគួរអោយស្តាយ។

តែ នាទីទី 77 ម្ចាស់ផ្ទះក៏ស៊ុទនាំ 2-1 ទាល់តែបាន ក្នុងចង្វះដែល ម៉ាស្គេរ៉ាណូបានបាល់ពី ខុយ ត្រង់ជាយខ្សែបន្ទាត់ ហើយមើលទៅហាក់ដូចជាមិនដឹងថា ធ្វើយ៉ាងម៉េចត ក៏សំរេចចិត្តបង្អូសបាល់ទៅខ្លួនឯង ដោយមានគិកតាមមកប្រកិត តែក៏នៅតែទៅបាន ទោះបីបាល់ហាប់នឹងចេញហើយក៏ដោយ បានបញ្ជូនអោយ ខុយ ៗតាំងអោយ បាបិល ស៊ុទយ៉ាងផ្ចិតផ្ចង់ អោយ ហង្សនាំ 2-1 ។

មុននឹងអស់ពេលប្រកួត 1 នាទី ឌិវិធ ត្រូវបានបណ្តេញចេញ ក្នុងចង្វះដែលលោតតែតហើយ វាយកែងត្រូវ អលង្ស្ូ ដោយដំបូង វេប អោយត្រឹមតែកាតលឿង តែកីឡាករលិវើភូលមកប្រាប់ថា ឌិវិដ ត្រូវកាតលឿងរួចមកហើយ វេបក៏ទាញកាតក្រហមបណ្តេញចេញបណ្តោយ ។

ក្នុងពេលបន្ថែមម៉ោង បាបិលក៏បង្ហាញពីបំនិនរបស់គេ ដោយបានបង្អូសបាល់មកពីខ្សែខាងក្រោយដ៏តូចចង្អៀត មុននឹងតាំង អោយ ខុយ បញ្ចង់ស៊ុត តែមិនគួរអោយជឿព្រោះ វ៉ាន់ឌើសា សេហ្វបាន។  ចប់គ្ហេម ហង្សក្រហម​លិវើភូល យកឈ្នះ បិសាចក្រហម ម៉ែន ឆែស្ទើរ យូណៃធិត 2-1​

រាយនាមកីឡាករ

Liverpool: Reina, Arbeloa, Skrtel, Carragher, Aurelio, Benayoun (Gerrard 68), Alonso, Mascherano (Hyypia 87), Riera (Babel 71), Kuyt, Keane.
Subs Not Used: Cavalieri, Dossena, Torres, Ngog.

Goals: Brown 27 og, Babel 77.

Man Utd: Van der Sar, Brown, Ferdinand, Vidic, Evra, Rooney, Scholes (Hargreaves 66), Carrick (Giggs 46), Anderson (Nani 78), Tevez, Berbatov.
Subs Not Used: Kuszczak, Evans, O’Shea, Fletcher.

Sent Off: Vidic (90).

Booked: Tevez, Vidic, Nani.

Goals: Tevez 3.

Att: 44,192

Ref: Howard Webb (S Yorkshire).

ចម្លើយ​មួយ

  1. ជំរាបសួចាស សុខសប្បាយជាទេ?

បញ្ចេញ មួយចំលើយតប