ភ្នំពេញ (16 កញ្ញា 2008) – ក្នុងគ្ហេមដែលមានដល់ទៅ បីប៉េណាំងទី កុមារ ព្រះខាន់រាជ្យ អេហ្វស៊ី បានយកឈ្នះ ក្រុង ប៉ៃលិន 3-2 នៅវគ្គផ្តាច់ព្រាត់នៃការដណ្តើមពានរង្វាន់ សហពន្ធ បាល់ទាត់កម្ពុជា អាយុក្រោម 15 ឆ្នាំ នៅឯស្តាតអូឡាំពិកជាតិ។
ប៉ៃលិន បានស៊ុទនាំមុន នៅនាទីទី 24 ដោយ Phim Pheanuon មុននឹង កុមារមកតាមយកស្មើបានមុនចប់ពាក់កណ្តាលទីមួយ ពី Chan Vathanaka ។
ប៉េណាំងទីនៅដើមពាក់កណ្តាលទីពីរ ដែលស៊ុទដោយ Top Phany ធ្វើអោយប៉ៃលិននាំ 2-1 ប៉ុន្តែក៏ស្មើគ្នាវិញនៅពេលដែល កុមារ បានប៉េណាំងទី នៅនាទីទី 65ដែលស៊ុទដោយ Im Phanith ។
ការប្រកួតកាន់តែតឹងតែងឡើងក្រោយពី កុមារមកបានប៉េណាំងទីទីពីររបស់ខ្លួន ហើយ នាទីទី 74 Phuong Sophat របស់ ក្រុងប៉ៃលិនត្រូវពិន័យកាតក្រហម។
ជាមួយគ្នានេះដែរ Prek Pra Keila FC បានទីបី ដោយពួកគេបានយកឈ្នះ េខត្តតាកែវ 5-2 ។ គ្រាប់របស់ Prek Pra Keila FC ស៊ុទបញ្ចូលទីដោយ You Rafat នាទីទី 4 និង 73 Sam Sory នាទី 19 Uk Muslim នាទីទី 60 និង 65 ។
ចំនែកខេត្តតាកែវបានពី In Savady នាទីទី 15 Chheng Sang នាទីទី 56 ។
ប្រភពៈ ASEAN FOOTBALL
បានរៀបជា សំណុំឯកសារ ក្នុង : បាល់ទាត់



