ស្ពើរនៅតែលិចនៅក្នុងបាតតារាងរបស់ព្រមៀលីក ក្រោយពីត្រូវបាន អាស្តឹនវិលឡា លើកទ័ពមកបំបាក់ស្លាបដល់ផ្ទះ 2-1 ក្នុងការប្រកួតនៅថ្ងៃច័ន្រ្ទ។
ក្នុងគ្ហេមនេះស្ពើរបានបានបញ្ជូន ផាហ្វ្លិវ េឆងកូ ខ្សែប្រយុទ្ធជំរើស ជាតិរុស្ស៊ី និង វេត្រាន ខលូកា ខ្សែការពារជំរើសជាតិខ្រូអេឆៀ អោយចុះលែងជាលើកដំបូងក្រោយពីបានទិញមកមុនពេលបិទ ទីផ្សារកីឡាករ ប៉ុន្តែបែជាក្រុមអាគន្តុកដែលបាញ់នាំមុនយ៉ាង រហ័ស។
ណៃជេល រិអូខូឃើរ មិតហ្វៀល វិលឡា បានស៊ុទបញ្ចូលទីឲ្យ វិលឡា នាំ 1-0 តាំងពីនាទី 5 ដែលជាគ្រាប់តែមួយគត់ក្នុង ពាក់កណ្តាលទីមួយ ដោយក្រុមទាំងពីរបានបើកគ្េហមសំរុកដាក់ គ្នាយ៉ាងគួរអោយចង់មើលជាពិសេស ក្រុម អាគន្តុកៈ ដែលគួរតែ បានច្រើនគ្រាប់ ប៉ុន្តែ កូមេស បានបង្ហាញនូវហ្វមដ៏អស្ចារ្យដោយ បានសេហ្វ ជាច្រើនគ្រាប់។
ទ្រនប់របស់ស្ពើរក៏បាក់ម្តងទៀត នៅដើមពាក់កណ្តាលទីពីរ ដោយ អែស្សលី យ៊ាំង ស្លាបតារាវ័យក្មេងរបស់អង់គ្លេស បានបណ្តើរបាល់មកស៊ុទពីក្រៅក្រប ប៉េណាំងទី ។ ម្តងនេះ កូមេស ស្មានចង្វះខុស ព្រោះបាល់ធ្លាក់ត្រូវដីមុននឹងគេស្ទុះទៅ ចាប់ តែបាល់ចូលប្រឡោះដៃ ហើយចូលទីបានដោយងាយ។
ស្ពើរមកបានគ្រាប់ មុននឹងអស់ម៉ោងប្រកួត 3 នាទី ពីជេមេន ជីណាស ស៊ុទទៅត្រូវ ដារេន បេន ហើយបាល់ខ្ទាតចូលទី។
ម្ចាស់ផ្ទះធ្វើបានល្អបំផុតតែប៉ុណ្ណឹង ទីបំផុតចាញ់មួយប្រកួតទៀត។
គ្ហេមនេះ ស្ពើរមានតែមួយពិន្ទុ ក្នុងចំនួន 4 ប្រកួត ដំបូង ដែលចាត់ទុកថា ជាស្ថិតិនៃការចេញស្តារត៍ ដ៏អន់បំផុតក្នុងកំឡុង 34 ឆ្នាំនេះ។ ចំនែក វិលឡា បានរំកិលទៅនៅតំណែងទី 4 មាន 7 ពិន្ទុ ។ តែយ៉ាងណាក៏ដោយ ក្រុមអាគន្តុកៈត្រូវជួបពត៌មានមិន ល្អ ដោយ យ៉ន ខារិវ ខ្សែប្រយុទ្ធជំរើសជាតិ ណវេ ទទួលរងរបួស នៅពាក់កណ្តាលទីពីរ បានដើរ ប៉ាក់ខ្ញើតៗ ចេញពីស្តាត។
ប្រភពៈ http://www.100community.com
បានរៀបជា សំណុំឯកសារ ក្នុង : បាល់ទាត់



