េឆលស៊ីនិងលិវើភូលឈ្នះទាំងគូ

ឆេលស៊ី ចាប់ផ្តើមជ័យជំនះ ក្នុងសង្វៀនឆែមពៀនលីក ជុំបំបែកប៉ូល ដោយបានបើកទ្វារផ្ទះទទួលក្រុមអាគន្តុកៈ បក់ដូ 4-0 ក៏ដូចជា​ លិវើភូលដែលលើកទ័ពទៅយកឈ្នះ ម៉ាកសេ 2-1 ក្នុងការប្រកួតលើកដំបូងនៅថ្ងៃអង្គារ។

ឆេល ស៊ី នាំ 2-0 ក្រោយពីការប្រកួតបានកន្លងទៅតែ 30 នាទី ពីការតែតបញ្ចូលទីរបស់ ហ្វ្រែង ឡែមផាត និង ចូ ខូល ក្នុងនាទី 14 និង 30 ចាត់ទុកជាការឆ្លងជ័យជនះរបស់លិវើភូលដែល​គំរប់ការប្រកួតទី 50 ក្នុងសង្វៀនអឺរុបទៀតផងដែរ។ ។

ម្ចាស់ផ្ទះនាំ 3-0 នៅពេលដែល ចន អូប៊ី មិកេល បញ្ចូនបាល់អោយ ឡែម ផាត ប៉ែងអោយ ហ្វ្លរ៉ង់ ម៉ាលុដា របូតចូលក្នុងក្របប៉េណាំងទី ខាងឆ្វេង មុននឹងស្លាប ក្រុមជំរើសជាតិបារាំង ស៊ុទរាប បញ្ចូលទីត្រង់សរសរទីពីរនៅនាទី 82 និងមកបានគ្រាប់ចុងក្រោយ ពី អានេល្កា ក្នុងនាទីចុងក្រោយទៀតផង។

Steven Gerrard ស៊ុទទាំងពីរគ្ារប់ អោយ Liverpool ឈ្នះ Marseille 2-1 ក្នុងការបើកការប្រកួត Champions League របស់ពួកគេ

Steven Gerrard ស៊ុទទាំងពីរគ្រាប់ អោយ Liverpool ឈ្នះ Marseille 2-1 ក្នុងការបើកការប្រកួត Champions League របស់ពួកគេ

ចំនែក លិវើភូល ក្លាយជាក្រុមតាមក្រោយក្រុមម៉ាកសេ ដែលជា​ក្រុមដ៏ល្បីមកពី លីក អើង តាំងពីនាទីទី 23 នៅពេលដែល ប៊ើនួរ េឈរូ ផ្ទាត់រំលោងខ្សែការពាររបស់លិវើភូល អោយ ឡូរិគ កាណា របូតចូលទៅដោយមិនអកសឺ ហើយស៊ុទឆ្លងកាត់ រេណា ចូលទីបានដោយងាយ។

តែក្រោយពីហ្នឹងត្រឹមតែ 3 នាទី លិវើភូល ក៏មកវាយស្មើបានសំរេច ក្នុងចង្វះដែល ឌើក ខុយ បញ្ជូនបាល់មកពីស្លាបខាងស្តាំ ចូលត្រង់កណ្តាលអោយ ជើរ៉ាត រត់ចូលមកបង្វៀច បាល់មុចចូលទីបានយ៉ាងស្អាត។

ហង្សក្រហមមកបានគ្រាប់ជ័យជំនះ ក្នុងនាទី 31 នៅពេលដែល រ៉ៃអាន់ បាបេល រ៉ូណាល់ ស៊ូបា ខ្ទាស់ជើងដួលក្នុងប្រអប់ប៉េណាំងទី ហើយជើរ៉ាត ទទួលនាទីជាអ្នកស៊ុទប៉េណាំងទីបានសំរេច ដោយគេត្រូវស៊ុទដល់ទៅពីរដង ព្រោះលើកដំបូងមានមិត្តភ័ក្តិរួមក្រុមបានរត់ចូលទៅក្នុងក្របប៉េណាំងទីក្នុង ពេលដែលគេស៊ុទ ។

លទ្ធផលគូផ្សេង

ប៉ូលអេ

េឆល ស៊ី ឈ្នះ បក់ដូ 4-0

រ៉ូម៉ា ចាញ់ ឃ្លូ 1-2

ប៉ូលប៊ី

ផាណាធិណៃកស ចាញ់ អ៊ិនទើរ មិឡាន 0-2

ប្រេមេន ស្មើ អណថូស៊ិស 0-0

ប៉ូលស៊ី

បាសេល ចាញ់ សាក់តា ដូណេត 1-2

បាសេឡូណា ឈ្នះ ស្បត្តិង លិស្បន់ 3-1

ប៉ូលឌី

ភី អេស វី អៃហូវេន ចាញ់ អែតត្លេទិកូ ម៉ែទ្រិក 0-3

ម៉ាកសេ ចាញ់ លិវើភូល 1-2

2 ចំលើយ

  1. ពិតជាអ្នកចូលចិត្តកីឡាមែន។ តែសំរាប់ខ្ញុំៗ ចូលចិត្តតែចំរៀង អាចូលលេងក្នុងប្លុកខ្ញុំផងណា!
    ហើយសូមការរាប់ពីបងផង!

  2. ដំណឹងល្អ! ដំណឹងល្អ! ដំណឹងល្អ!!!…
    ជំរាបសួរអ្នកទាំងអស់គ្នា!
    សព្វថ្ងៃនេះ អក្សរយូនីកូដខ្មែរ បានរីកចំរើនខ្លាំង​ណាស់​ តាមរយៈ​ប្លុក ក៏ដូចជា​ វើតប្រេស ប្លុកស្ប៉ត ប្លុកសាំ ជាដើម។
    តែខ្មែរយូនីកូដ ដែលប្រើក្នុងប្លុកទាំងអស់​ មិនអាចអានបានទេ​ ប្រសិន​ជាគ្មាន​អក្សរខ្មែរនោះទេ។​ គ្រប់ប្លុកទាំងអស់ សឹងគ្មានសោះ ដែល​អាចប្រើយូកូដបាន តែឥឡូវ​មានវិធីហើយ សំរាប់ខ្មែរយូកូដ ឥឡូវ គឺយើងអាចប្រើបាន​ជាមួយ ខ្មែរយូកូដដោយមិនចាំបាច់មានអក្សរទេ។ ដែលខ្ញុំសង្កេតឃើញប្លុកដែល​អាច​ប្រើយូកូដ​បាន ប្រហែលអាចមានតែ​ ប្លុកស្ប៉ត មួយតែប៉ុណ្ណោះ http://blogger.com ហើយប្លុកដែល​អាចប្រើ​យូកូដបាន ឃើញមានប្លុក http://socheatk.blogspot.com/ ដែល​ប្រើយូកូដបានដោយមិនចាំ​បាច់តំឡើងយូកូដ​នៅក្នុងគ្រឿងនោះទេ។
    ជាពិសេសទៅទៀត ឥឡូវខ្ញុំបាន​រៀបចំ​ អំពីការធ្វើ​ Khmer Unicode ឲ្យ​ប្រើ​ប្រាស់​បាន​ទាំង​វេប ទាំងប្លុកផងដែរ (តែប្រហែលជាអាច​ជាមួយ​ប្លុកសាំដែរ)។

    នេះប្រហែលជាដំណឹងដ៏ល្អសំរាប់​កូនខ្មែរ​ដែល​ចង់​ធ្វើ​ឲ្យ​អក្សរខ្មែរ​ កាន់​តែ​មាន​ការ​ទូលំទូលាយ​ក្នុងការប្រើ​ប្រាស់​ នឹងបាន​បង្ហាញពិលោកឲ្យ​បាន​ដឹងផងដែរ។ :) :D

បញ្ចេញ មួយចំលើយតប