ដោយបានឈរនៅកំពូលតារាងក្នុងជុំជំរើស AFF Suzuki Cup កាលពីពីរឆ្នាំមុន លាវ មានជំនឿថា ពួកគេអាចធ្វើអញ្ចឹងបានទៀត នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះសំរាប់ ក្រុមជំរើសនៅឆ្នាំនេះ ដែលនឹងត្រូវធ្វើការប្រកួតនៅពហុកីឡដ្ឋានជាតិក្នុងទីក្រុងវៀង ច័ន្ទ្រនៅថ្ងៃសុក្រនេះ។
លាវមិនដែលខកខានក្នុងការចូលទៅកាន់ AFF Suzuki Cup វគ្គបំបែកក្រុមឡើយ ហើយពួកគេនឹងអាចការពារវាបានម្តងទៀតដូចដែលពួកបានធ្វើកាលពីពីរឆ្នាំមុន ក៏ដូចជា ស៊ី គ្ហេម 2009 នៅទីក្រុងហាណូយដែលពួកគេបានចូលទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តជាលើកដំបូងផងដែរ។
មានប្រសាសន៍នៅថ្ងៃព្រហស្បត្តិ (មួយថ្ងៃមុនពេលការប្រកួតដែលនឹងត្រូវជួបជាមួយ ប្រទេសអាគន្តុកៈកម្ពុជាដែលជាប្រទេសនៅក្នុងឥណ្ឌូចិននោះ) គ្រូបង្ហាត់ក្រុមជំរើស ជាតិលាវ លោក Pasadsay Pilapunded បានបង្ហាញនូវការជឿជាក់របស់លោកចំពោះ កីឡាកររបស់ខ្លួនដែលទទួលការហ្វឹកហាត់ពីជនជាតិអង់គ្លេសឈ្មោះ David Booth ។
លោក Pilapunded បានមានប្រសាសន៍ថា “លាវមានការរីកចំរើនយ៉ាងច្រើន តាំងពី យើងបានចូលទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តនៃស៊ីគ្ហេម” ។
ពួកយើងបានលែងជាលក្ខណៈមិត្តភាពដើម្បីត្រៀមខ្លួនសំរាប់ការប្រកួតលើនេះ ហើយ ពួកយើងមានកំលាំងពលំបរិបូរណ៍ 100% ។
ខ្ញុំជឿជាក់ថា នឹងទទួលបានជ័យជំនះក្នុងជុំជំរើសនេះ ព្រោះពួកយើងមានបទពិសោធន៍ ច្រើន។ កីឡាករនឹងខំប្រឹងលែងយ៉ាងអស់សមត្ថភាពព្រោះយើងលែងនៅក្នុងផ្ទះរបស់ ខ្លួនហើយយើងមានអ្នកគាំទ្រច្រើន។
ប៉ុន្តែ គ្រូបង្ហាត់លាវ មិនបានកត់សំគាល់ទៅលើការប្រកួតដែលនឹងត្រូវជួបជាកម្ពុជា ដែលធ្លាប់បានយកឈ្នះពួកគេ 3-2 នៅក្នុងជំរើសនៅឆ្នាំ 2008 និងបានចូលទៅកាន់ វគ្គ បំបែកក្រុម ដោយបានឈរនៅទីពីរក្នុងតារាងបន្ទាប់ពីលាវនោះឡើយ។
លោក Pilapunded បានបន្តថា វាជាការប្រកួតដែលពិបាកសំរាប់ពួកយើង ព្រោះក្រុម កម្ពុជាថ្មីនេះ មានការរីកចំរើនយ៉ាងលឿន។ ឥឡូវនេះ ពួកគេមានការប្រកួតក្របខ័ណ្ឌ ជាលក្ខណៈអាជីព និងមានគ្រូបង្ហាត់ដែលមានបទពិសោធន៍។
ជនជាតិកូរេខាងត្បូង លោក Lee Tae-hoon ដែលបានចូលមកកាន់តំណែងជាគ្រូ បង្ហាត់ក្រុមជំរើសជាតិកម្ពុជាកាលពីដើមឆ្នាំនេះ កំពុងតែនឹងទទួលបានការសាកល្បង ជាលក្ខណៈអន្តរជាតិជាលើកដំបូងរបស់គាត់ ជាមួយនឹងជនជាតិនៅឥណ្ឌូចិន។
អតីតកីឡាករមកពី K-League អាយុ ៣៩ ឆ្នាំ ម្នាក់នេះបានមានប្រសាសន៍ថា ក្រុមរបស់ ខ្ញុំបានត្រៀមខ្លួនយ៉ាងល្អសំរាប់ការប្រកួតនេះ ហើយពួកយើងបានបង្កើនសមត្ថភាព របស់ខ្លួនគ្រប់ពេលដែលចុះប្រកួត។
រាល់ការប្រកួតមានសារៈសំខាន់សំរាប់ពួកយើង ហើយពួកយើងនឹងលែងអោយដូច ដែលយើងកំពុងតែលែងនៅវគ្គផ្តាច់ព្រ័ត្ត។
លាវមានសំណាងល្អដែលពួកគេលែងនៅផ្ទះរបស់ខ្លួន ហើយពួកគេនឹងមានអ្នកគាំទ្រ ជាច្រើនមកតាមហ៊ោរ ប៉ុន្តែកីឡាកររបស់បានខ្ញុំត្រៀមខ្លួនរួចរាល់ហើយសំរាប់ការ ប្រកួតនៅថ្ងៃស្អែកនេះ ។ យើងនឹងខំប្រឹងប្រឹងអោយអស់សមត្ថភាព ដើម្បីទទួល លទ្ធផលល្អ។
ក្រុមទាំងពីរធ្លាប់បានជួបគ្នា ៥ ដងមុននេះ នៅក្នុងពានរង្វាន់បាល់ទាត់អាស៊ាន ដោយ ទទួលបានជ័យជំនះ ២ ដង រៀងៗខ្លួន និងស្មើម្តង។
លាវយកឈ្នះ កម្ពុជា 1-0 នៅសិង្ហបូរី ក្នុងឆ្នាំ 1996 និង 2-1 នៅ ហាណូយ ឆ្នាំ 2004 ក្នុងខណៈពេលដែលកម្ពុជាយកឈ្នះបាន 3-0 នៅ សុងខ្លា ប្រទេសថៃ ឆ្នាំ 2000 និង 3-2 នៅ ទីក្រុងភ្នំពេញឆ្នាំ 2008 ។ ពួកគេស្មើគ្នា 2-2 ក្នុងការជ្រើសរើសនៅឆ្នាំ 2007 នៅក្រុង បាខូឡូត។
ពិគ្រោះ៖ affsuzukicup

