ក្រុង វៀងច័ន្ទន៍ ( 22 តុលា 2010) – ឡាវនិងកម្ពុជាបានបាត់បង់ឱកាសល្អរបស់ខ្លួន ក្នុងយុទ្ធនាការដណ្តើមពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១០ ដែលបានចាប់ផ្តើមនៅ ថ្ងៃសុក្រនេះ ដោយពួកគេស្មើគ្នា ០-០ ។
ក្រុមទាំងពីរមានឱកាសរៀងៗខ្លួននៅពហុកីឡដ្ឋានជាតិនាទីក្រុងវៀងច័ន្ទន៍ ដោយ
Kaysone Soukhavong ស៊ុទទៅជល់របាចាំទីសំរាប់ម្ចាស់ផ្ទះ និង គួច សុគម្ភៈ ក៏តែតជល់របាដូចគ្នាដែរសំរាប់ក្រុមអាគន្តុកៈកម្ពុជា ។
ក្រុមទាំងពីរនេះ នៅតែមានការងារលំបាកដែលត្រូវធ្វើបើសិនជាពួកគេចង់ចូលទៅកាន់ វគ្គបន្តក្នុងយុទ្ធនាការដណ្តើមពានរង្វាន់ AFF Suzuki Cup នៅខែធ្នូខាងមុខនេះ។
ក្រុមមកពីឥណ្ឌូចិនទាំងពីរតាមពីក្រោយ ហ្វីលិពីន ដែលបំបាក់ ទីម័រ ខាងកើត 5-0 នៅ ថ្ងៃសុក្រនេះដែរពីរពិន្ទុ ហើយទាំងនេះនឹងមានតែពីរក្រុមប៉ុណ្ណោះដែលនឹងត្រូវចូលទៅ កាន់វគ្គបន្ត។
ក្រុមម្ចាស់ផ្ទះមានឱកាសរកគ្រាប់បាននៅនាទី ១១ ប៉ុន្តែការស៊ុទរបស់ Keoviengphet Liththideth ត្រូវបានសង្គ្រោះដោយ អ៊ុក ម៉ិក អ្នកចាំទីក្រុមកម្ពុជា។
ក្រោយពីនោះមកគ្មានអី្វដែលបង្កបញ្ហាដល់ អ៊ុក ម៉ិក សំរាប់តង់ទីមួយនេះ ទោះបីជាស្ទើរ តែខូចគ្រាប់ដោយសារការបាញ់ហ្រ្វីឃីករបស់ Kaysone ហើយជល់របាក៏ដោយនោះ។
កម្ពុជាកាន់តែមានការជឿជាក់ឡើង ហើយ សុគម្ភៈ ស្ទើរតែធ្វើអោយអ្នកគាំ ទ្រម្ចាស់ផ្ទះ បាត់មាត់ជ្រៀប ដោយលោកតែតបាល់ជ្រុងរបស់ ស៊ុន សុបញ្ញា ហើយទៅជល់របាចាំ ទីដូចគ្នា ។ បាល់ធ្លាក់មកចំ ទៀង ទីនី ប៉ុន្តែខ្សែរការពារកម្ពុជារូប បែជាស៊ុទមិនចូលទៅ វិញ ។
ប្រាំនាទីក្រោយមក Sengphachan Bounthisanh អ្នកចាំទីឡាវ បានបញ្ឈប់ការប្រកួត នៅដែលឃើញខ្សែរប្រយុទ្ធរបស់កម្ពុជាដួលដេកនៅក្របប៉េណាំងទី ។
ក្រោយពីចាប់ផ្តើមហ្គេមថ្មីបានបន្តិច កម្ពុជាបានបញ្ជូនបាល់ចូលទៅក្នុងទីរបស់ឡាវ ប៉ុន្តែ គ្រាប់របស់ ឃួន ឡាបូរ៉ាវី ត្រូវបានបដិសេធដោយជំនួយអាជ្ញាកណ្តាល ដោយអាង ជាគ្រាប់អកសឺ។
ក្រោយពីនេះ ឡាវមានឱកាសម្តងពីរដែរ ប៉ុន្តែនៅតែមិនរកគ្រាប់ឃើញបាន។ ចុងបញ្ចប់ នៃការប្រកួត ឡាវស្មើកម្ពុជា ០-០ ។ ចំនែកឯការប្រកួតមុននេះមួយគូទៀត ជាការជួបគ្នា រវាង ហ្វីលិពីន និង ទីម័រ ខាងកើត ជាលទ្ធផល ហ្វីលិពីនបំបាក់ ទីម័រខាងកើត ៥-០ ហើយធ្វីអោយហ្វីលិពីនឈរនៅកំពូលតារាង មានពិន្ទុនាំមុខ ឡាវ និងកម្ពុជាពីរពិន្ទុ។
ឈ្មោះកីឡាករ
ឡាវៈ Sengphachan Bounthisanh (GK), Kitsada (c), Ketsada Souksavanh, Khamla Pinkeo, Phatthana Syvilay (Konekham 80th), Lamnao Singtao (Visay, 80th), Kanlaya Sysomvang, Keoviengphet Lithideth, Kaysone Soukhavong, Kovanh Namthavixay, Khampeng Sayavutthi (Soukhaphone, 52nd)
កីឡាករបំរុង : Seng Athit Somvang (GK), Saynakhonevieng Phommapanya, Visay Phapouvaninh, Konekham Inthammavong, Soukaphone Vongchiengkham, Manolom Phomsouvanh, Viengsavanh Sayyaboun
គ្រូបង្វឹក: David Booth
Scorers:
Yellow:
Red:
កម្ពុជាៈ អ៊ុក ម៉ិក (GK, c), ឡាយ រស្មី, ទៀង ទីនី, ឃឹម បូរី, សាន ណារិទ្ធ,គួច សុគម្ភៈ, កែវ សុងន (នុត- ស៊ីនួន, 84th), ឃួន ឡាបូរ៉ាវី (ភួង សុខសាណា, 89th), រ៉ាង បូរិន, ឈុន សុធារត្នន៍ (ទុំ សារ៉ាយ, 77th), ស៊ុន សុបញ្ញា
កីឡាករបំរុង: ប៉េង ប៊ុនឆាយ (GK), សុក រិទ្ធី, ទុំ សារ៉ាយ, ភួង សុខសាណា, អៀង ពិសិដ្ឋ, នុត- ស៊ីនួន, ភ័ក្រ្ត រ៉ាឌី
គ្រូបង្វីក: Lee Tae Hon
Scorers:
Yellow: ស៊ុន សុបញ្ញា (57th)
Red:

