រួបរួមដោយ អ៊ឹម ខឿន

លទ្ធផលៈ កម្ពុជា ៤ ទីម័រខាងកើត ២

(ទីក្រុងវៀងច័ន្ទន៍ 24 តុលា 2010) – ការស៊ុទបញ្ចូលទី ៣ គ្រាប់នៅតង់ទីមួយ របស់ គឹម បូរី ជួយអោយកម្ពុជាយកឈ្នះ លើក្រុមទីម័រខាងកើត ៤-​២ ហើយក៏ធ្វើ  អោយក្រុមមកពីឥណ្ឌូចិនមួយស្ថិតនៅ ក្នុងការប្រណាំងប្រជែងដើម្បីចូលទៅ កាន់វគ្គបន្តក្នុងយុទ្ធនាការដណ្តើមពាន រង្វាន់ AFF Suzuki Cup 2010 ។

នៅឯពហុកីឡដ្ឋានជាតិនាទីក្រុងវៀង ច័ន្ទន៍ Chiquito Do Carmo ធ្វើអោយ មានការ ភា្ញក់ផ្អើលសំរាប់ទស្សនិកជន ដោយគេ អាចរកគ្រាប់ជូនទីម័រខាងកើត តាំងពី ៥ នាទីដំបូងម៉្លេះ ប៉ុន្តែ បូរី ធ្វើអោយការប្រកួតមានលក្ខណៈផ្ទុយស្រឡះទៅវិញ ដោយកីឡាកររូបនេះអាចរកឃើញគ្រាប់ដល់ទៅ ៣ គ្រាប់ក្នុងរយៈពេលតែ ១៤ នាទី ប៉ុណ្ណោះ ។ កីឡាករបំរុង នុត ស៊ីនួន បានរក ឃើញគ្រាប់ទី ៤ សំរាប់កម្ពុជា បន្ទាប់ពីសំរាកនៅតង់ទីមួយ ប៉ុន្តែ Anggissun បានទាត់ហ្រី- ឃីក ចូលទីបានយ៉ាងស្អាត ធ្វើ ទីម័រខាងកើតតាមជា ៤-២ ។
លទ្ធផលដូច្នេះ ធ្វើអោយកម្ពុជា មាន ៤ ពិន្ទុក្នុងពីរប្រកួត ។ ទីម័រ ខាងកើតមិនទាន់មានពិន្ទុនៅ ឡើយទេហើយពួកគេធ្លាក់ជំរុះរួចរាល់ជាស្រេចបាត់ទៅហើយ ។ លោក Pedro Correia De Almeida បានធ្វើការផ្លាស់ប្តូរក្រុមរបស់ខ្លួនបន្ទាប់ពីចាញ់ ហ្វីលិពីន ០-៥ នៅការប្រ- កួតបើកឆាករបស់គេដល់ទៅ ៦ តំណែងពីកីឡាករដំបូងរបស់គេ ហើយវាហាក់ដូចជា ទទួលបានលទ្ធផលដូចដែលគិតទុកព្រោះទីម័រខាងកើតធ្វើអោយមានការភ្ញាក់ផ្អើល ដោយរកគ្រាប់ឃើញនាំកម្ពុជាតាំងពី ៥ នាទីដំបូងម៉្លេះ។

ទីម័រខាងកើតបានគ្រាប់ Chiquito នៅនាទី៥ ប៉ុន្តែ ឃឹម បូរីបានរកឃើញគ្រាប់បន្តបន្ទាប់ គ្នាដល់ទៅ ៣ គ្រាប់ នៅ នាទីទី ២៦ ២៩ និង នាទីទី ៤០ ។ ចប់តង់ទីមួយ កម្ពុជា នាំទីម័រ ខាងកើត ៣-១ ។

នៅតង់ទីពីរ កីឡាករបំរុង នុត ស៊ីនួនបានរកឃើញគ្រាប់មួយគ្រាប់ទៀត នៅនាទីទី ៧៥ ប៉ុន្តែ ក៏មិនព្រមចុះចាញ់ងាយៗដែរ ដោយ Anggisu Barbosa បានស៊ុទហ្រីឃីកអោយ ទីម័រខាងកើតមកពីក្រោយ ២-៤ នៅនាទី ៨៥ ។

កីឡាករ

កម្ពុជា: អ៊ុ​ក ម៉ិក (GK, cpt), ឡាយ រស្មី, ទៀង​ ទីនី, ឃឹម បូរី, សាន ណារិទ្ធ, គួច សុគម្ភៈ, កែវ សុងន (ទុំ សារ៉ាយ 54th), ឃួន ឡាបូរ៉ា​វី (នុត- ស៊ីនួន 65th), រ៉ាង បូរិន (សុក រិទ្ធី 24th),ឈុន សុធា​រត្នន៍, ស៊ុន សុ​បញ្ញា
កីឡាករបំរុង: ប៉េង ប៊ុន​ឆាយ (GK), សុក រិទ្ធី, ទុំ សារ៉ាយ, ភួង សុខ​សាណា, អៀង        ពិ​សិដ្ឋ, នុត- ស៊ីនួន, ភ័ក្រ្ត​ រ៉ាឌី
Coach: Lee Tae Hon
Scorers: ឃឹម បូរី (26th, 29th, 40th), នុត- ស៊ីនួន (75th)
Yellow: ស៊ុន សុ​បញ្ញា (67th), ទុំ សារ៉ាយ (89th)
Red:

Timor Leste: Leonel Da Silva Araujo (GK), Elijeu Soares (Zeferino 61st), Juvitu Da Silva, Helder Ricardo (cpt), Eusebio De Almeida, Joao Pereira, Cipriano Branco, Marcelino Fernandes (Vicente 46th), Chiquito Do Carmo (Emilio 68th), Anggisu Barbosa, Carlo Ximenes
Subs: Diamantino Leong (GK), Salvador Carlos, Lamberto Gama, Miguel Soares, Emilio Da Silva, Zeferino Martins, Vicente Freitas
Coach: Pedro Correia De Almeida
Scorers: Chiquito Do Carmo (5th), Anggisu Barbosa (85th)
Yellow:
Red:

Referee: Phung Ding Hung (Vie)
Assistant 1: Azman Ismail (Mas)
Assistant 2: Loung Lath Somphayanh (Lao)

លទ្ធផលការប្រកួតបើកឆាក

ទីម័រខាងកើត ០ ហ្វីលិពីន ៥

ឡាវ ០ កម្ពុជា ០

លទ្ធផលថ្ងៃនេះ

កម្ពុជា ៤ ទីម័រខាងកើត ២

ឡាវ ២ ហ្វីលិពីន ២

ការនៅថ្ងៃទី ២៦

កម្ពុជា ជួប ហ្វីលិពីន

ឡាវ ជួប ទីម័រខាងកើត

សូមបញ្ជាក់ថា ការប្រកួតនៅវគ្គនេះ ត្រូវការតែពីរក្រុមប៉ុណ្ណោះដើម្បីចូលទៅកាន់វគ្គ បន្ត ។ ឥឡូវនេះ កម្ពុជាមាន ៤ ពិន្ទុ ស្មើនឹងហ្វីលិពីន ប៉ុន្តែមានគ្រាប់តិចជាងហ្វីលិពីន ទើបឈរនៅលំដាប់ទីពីរក្នុងតារាង។ ឡាវមាន ២ ពិន្ទុ និង ទីម័រមាន ០ ពិន្ទុ។

ក្រុមកម្ពុជាយើងត្រូវយកឈ្នះហ្វីលិពីនទើបអាចចូលទៅកាន់វគ្គបន្តបាន ឬលទ្ធផលស្មើ តែឡាវត្រូវស្មើឬចាញ់ទីម័រខាងកើត យើងទើបមានសង្ឃឹម ។ ពិភពលោកបាល់ទាត់ អ្វីៗក៏ កើតឡើងដែរ ។ រង់ចាំដល់ទៅថ្ងៃទី ២៦ ខាងមុខនេះដឹងគ្នាហើយ។

មតិ​លើ៖ "លទ្ធផលៈ កម្ពុជា ៤ ទីម័រខាងកើត ២" (7)

  1. និយាយ​ទៅ​យើង​នៅ​មាន​លក្ខណៈ​នៅ​ប្រផិត​ប្រផើយ​នៅ​ឡើយ​មែន​ទេ? ប្រសិន​បើ​ប្រកួត​ក្រោយ​យើង​ចាញ់ ហើយ​ឡាវ​ឈ្នះ (​ឡាវ​ដឹង​តែ​ឈ្នះ​យ៉ាង​ប្រាកដ) នោះ​យើង​ប្រាកដ​ជា​ហាល​អាវ​នៅ​វគ្គ​ជំរុះ​យ៉ាង​ប្រាកដ ។ ប្រសិន​បើ​ប្រកួត​ក្រោយ​យើង​អាច​ត្រឹម​ស្មើ នោះ​ ហ្វីលីពីន​នឹង​មាន ប្រាំ​ពិន្ទុ នោះ​យើង​ក៏​នៅ​តែ​មិន​អាច​ប្រាកដ​ចិត្ត​បាន​ថា​នឹង​ឡើង ព្រោះ​គ្រាប់​យើង​ក៏​មាន​តិច ។

  2. ត្រូវហើយ បើម្សិលម៉ិញ គូឡាវ-ហ្វីលិពិន មានលទ្ធផលចាញ់- ឈ្នះមានសង្ឃីមច្រើនជាងនេះ ព្រោះបើហ្វីលិពិនឈ្នះ ពួកគេចូលវគ្គ បន្តបាត់ទៅហើយ ៗ ពេលជួបយើង គេនឹងដាក់កីឡាករបំរុងមិនខាន។ ប៉ុន្តែ​ ពេលនេះយើងត្រូវដណ្តើមជាមួយហ្វីលិពិន ព្រោះ យ៉ាងណាឡាវក៏អាចឈ្នះដដែល គ្រាន់តែគ្រាប់ឬតិចប៉ុណ្ណោះ។

  3. យើង​ស្មើរ​នឹង​ឡាវ, ហ្វីលិពិន​ក៏​ស្មើរ​នឹង​ឡាវ តែ​មាន​គ្រាប់, ចឹង​យើង​បាន​ចាញ់​គ្រាប់​បាត់​ទៅ​ហើយ, បើ​គិត​ទៅ បើ​យើង​បាន​ត្រឹម​ស្មើ តែ​ឡាវ​ឈ្នះ យើង​ក៏​ធ្លាក់, យើង​ចាញ់​ ហើយ​ឡាវ​ស្មើ យើង​ក៏​ធ្លាក់, អ្វី​ដែល​យើង​អាច​ឡើង​បាន មាន​តែ​ឈ្នះ ឬ ស្មើរស្របពេល​ដែល​ឡាវ​ចាញ់(បែប​មិន​អាច​ទៅ​រួច) ។

  4. ខ្ញុំសង្ឈឹមថា​​ប្រទេសយើងនិងទទួលជ័យជំនះលើការប្រគួតនេះ តើរាល់គ្មាគិតូចខ្ញុំទេ?

  5. សង្ឃឹមថា អញ្ចឹងទៅចុះ ព្រោះហ្វីលិពិនមិនមែនជាក្រុមដែល យើងមិនអាចយកឈ្នះបាននោះទេ ព្រោះមាត្រដ្ឋានបាល់ ប្រហាក់ប្រហែលនឹងឡាវ ហើយ យើងធ្លាប់ឈ្នះពួកគេមក ហើយដែរ ។ ថ្ងៃស្អែកនេះខ្ញុំគាំទ្រអោយទីម័រយកស្មើឡាវអោយបាន ហាហាហា។

  6. cambodia win all team

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.