ទីក្រុង វៀងច័ន្ទន៍ៈ លោក Lee Tae-hoon គ្រូបង្វឹកក្រុមកម្ពុជា សង្ឃឹមថា ក្រុមរបស់ខ្លួន នឹងមានទំរង់ការដែលល្អប្រសើរឡើងក្នុងយុទ្ធនាការដណ្តើមពានរង្វាន់ AFF Suzuki Cup 2010 ដែលនឹងត្រូវជួប ទីម័រខាងនៅថ្ងៃអាទិត្យនេះ។
កម្ពុជាធ្វើអោយបាត់បង់ការមានព្រៀបដើម្បីចូលទៅកាន់វគ្គបន្តក្នុងយុទ្ធនាការនេះដោយ ស្មើនឹងក្រុមម្ចាស់ផ្ទះឡាវបែបគ្មានគ្រាប់ ០-០ នៅការប្រកួតដំបូងក្នុងពហុកីឡដ្ឋានជាតិ នាទីក្រុងវៀងច័ន្ទន៍កាលពីថ្ងៃសុក្រកន្លងមក។
លោក Lee ដឹងថា ក្រុមរបស់ខ្លួននឹងត្រូវទទួលបានលទ្ធផលជាវិជ្ជមានបើសិនជាមាន បំនងចង់ទទួលបានកៅអីមួយសំរាប់វគ្គបន្តទៀត។
ជនជាតិកូរេរូបនេះ ដែលទទួលតំណែងជាគ្រូបង្វឹកកម្ពុជាត្រឹមតែពីរខែមុននេះនោះបាន និយាយថា ខ្ញុំពេញចិត្តនឹងលទ្ធផលដែលទទួលបានក្នុងការប្រកួតដែលជួបជាមួយឡាវ ប៉ុន្តែខ្ញុំដឹងថា ក្រុមរបស់ខ្ញុំអាចធ្វើអ្វីដែលល្អប្រសើរជាងនេះបាន។
ក្នុងការប្រកួតនេះ ធ្វើយើងយល់ដឹងអំពីក្រុមរបស់ខ្លួនតែល្អឡើង។ បទពិសោធន៍នេះ នឹងធ្វើអោយយើងមានព្រៀបក្នុងការប្រកួតដែលនឹងត្រូវមកដល់។
ខ្ញុំជឿជាក់ថា យើងអាចបំបាក់ក្រុមទីម័រខាងកើតបាន ។
ស្ថិតិរបស់ក្រុមកម្ពុជាធ្លាប់បានយកឈ្នះលើក្រុមទីម័រខាងកើតដោយគ្រាប់យ៉ាងច្រើនដល់ ទៅ ៤-១ ក្នុងយុទ្ធនាការជំរុះនាឆ្នាំ ២០០៧ ប៉ុន្តែក្រុមនេះ ក៏ធ្វើអោយពួកគេបាត់បង់ពិន្ទុ ផងដែរក្នុងយុទ្ធនាការនៅឆ្នាំ ២០០៨ នៅទីក្រុងភ្នំពេញ ដោយទទួលបានលទ្ធផលត្រឹម តែស្មើ ២-២ ប៉ុណ្ណោះ។
ដោយចាញ់ ហ្វីលិពីនយ៉ាងច្រើនសន្ធឹកសន្ធាប់ កាលពីថ្ងៃសុក្រ ធ្វើអោយទីម័រខាង ចាញ់ ១២ ប្រកួត ក្នុងចំនួន ១៣ ប្រកួតដែលពួកគេចូលរួមក្នុងយុទ្ធនាការដណ្តើមពានរង្វាន់ AFF Suzuki Cup ។
ប៉ុន្តែ គ្រូបង្វីក Pedro Correia De Almeida នៅតែចង់អោយក្រុមរបស់គាត់បន្តតួនាទី របស់ខ្លួនដើម្បីទទួលលទ្ធផលដែលល្អជាងនេះ។
ទោះបីជាពួកយើងមានពេលបន្តិចបន្តួចក្នុងការត្រៀមខ្លួនសំរាប់យុទ្ធនាការនេះ ហើយ កីឡាកររបស់យើងមួយចំនួនមិនទាន់មានកំលាំងពលំ ១០០% ប៉ុន្តែយើងនៅតែខកចិត្ត ចំពោះលទ្ធផលដែលទទួលបានក្នុងការប្រកួតដែលជួបជាមួយហ្វីលិពីន ដោយពួក យើងចាញ់ច្រើនពេក តែទាំងអស់នេះ វាបានកន្លងហួសទៅហើយ។ ពេលនេះ យើងនឹង ផ្តោតអារម្មណ៍ចំពោះការប្រកួតដែលនឹងត្រូវជួបកម្ពុជាខាងមុខនេះប៉ុណ្ណោះ។

