បានដាក់ប្រកាស ខែ តុលា 29, 2007 ដោយ ខ្មែរកីឡា
teenee.com
ហង្សក្រហមហ្វមកំពុងតែធ្លាក់ចុះបើកទ្ធារផ្ទះទទួលអារ៍សេនល់ ដែលគ្មាន ហ្វា ភើស៊ី ។ គេមនេះ បេនិតេសបានផ្លាស់មកលេងក្នុងទំរង់ 4-3-3 ដោយបានបញ្ជូន តរ៉ែស និង អលង្សូ ដែលទើបនឹងជាពីរបួសចុះប្រកួត ទាំងគូ ។ ខ្សែរបំរើបីនាក់មាន ជើរ៉ាត អលង្សូ និង ម៉ាស្គេរ៉ាណូ ។ ចំណែក ខ្សែរប្រយុទ្ធ រ៉ាហ្វា នៅតែជឿជាក់លើ វ៉ូរ៉ូនិន និង ឌើក ខៅយ៍ ។
ចាប់ផ្តើមការប្រកួតបានត្រឹមតែ 7 នាទី ហង្សក្រហមបានត្រដាងស្លាបនាំមុន 1-0 ដោយ ជើរ៉ាត ស៊ុតហ្វីឃីក ធ្លាយកំផែងការពារចូលទី បានយ៉ាងឆាប់រហ័ស ធ្វើអោយហ្វើគីដែលចូលមកអង្គុយមើលការប្រកួតនេះ លួចញញឹម ព្រោះគិតថាម៉ែនយូនឹងបាននាំមុខគេយ៉ាងតិចមួយសប្តាហ៍ បើសិនហង្សឈ្នះ ។
បានរៀបជា សំណុំឯកសារ ក្នុង : Highlight | ទំលាក់ មួយវិចារ »
បានដាក់ប្រកាស ខែ តុលា 21, 2007 ដោយ ខ្មែរកីឡា
ម៉ែនយូ លើកទ័ពទៅបង្ក្រាបអែស្តាន់វិឡាដល់កន្លែងដោយ គ្មានត្រាប្រណី 4-1 ដោយម្ចាស់ផ្ទះត្រូវបណ្តេញចេញអស់ពីរ នាក់នៅពាក់កណ្តាលទីពីរ។ លទ្ធផលនេះធ្វើអោយម៉ែនយូ ស្ថិតនៅលំដាប់ទីពីរក្នុងតារាងព្រីមៀរ៍លីក។ ចំណែកអាសេនល់ នៅតែនាំមុខគេ ក្រោយពីរយកឈ្នះបូលតុន 2-0 ឯឆែលស៊ីក៏ឈ្នះ មិដ្តលស្ព្រូបែបស្រួលៗផងដែរ។
នៅឯព្រលានវិឡាផាក អែស្តាន់វិឡាបើកទ្វារផ្ទះទទួលការមក លែងរបស់ម៉ែន ឆែសស្ទើរ៍ យូណៃធីត ។ គេមនេះ ម៉ាទិន អូនីល គ្រូបង្វឹក នៅតែប្រើកីឡាករឈុតដើម ដោយ កែរេតប៊ែរី ប្រចាំការ នៅត្រង់កណ្តាល អែសស៊្លីយ៉ាំង ក្រឆាកនៅស្លាបខាងឆ្វេងហើយ កាព្រៀល អាក់បលឡាហ និងលុកមួរ៍ជាគូខ្សែរប្រយុទ្ធ។
បានរៀបជា សំណុំឯកសារ ក្នុង : Highlight | ទំលាក់ មួយវិចារ »