រួបរួមដោយ អ៊ឹម ខឿន

Archive for ខែកញ្ញា, 2008

កុមារ ព្រះខាន់ ជាជើងឯកពានរង្វាន់ FFC U15


ប្រភពៈ Football ASEAN

ប្រភពៈ Football ASEAN

ភ្នំពេញ (16 កញ្ញា 2008) – ក្នុងគ្ហេមដែលមានដល់ទៅ បីប៉េណាំងទី កុមារ ព្រះខាន់រាជ្យ អេហ្វស៊ី បានយកឈ្នះ ក្រុង ប៉ៃលិន 3-2 ។

នៅវគ្គផ្តាច់ព្រាត់នៃការ ដណ្តើមពានរង្វាន់ សហពន្ធ បាល់ទាត់កម្ពុជា អាយុក្រោម 15 ឆ្នាំ នៅឯស្តាតអូឡាំពិក ជាតិ។

ប៉ៃលិន បានស៊ុទនាំមុន នៅនាទីទី 24 ដោយ Phim Pheanuon មុននឹង កុមារមកតាម យកស្មើបានមុនចប់ពាក់កណ្តាលទីមួយ ពី Chan Vathanaka ។ (ច្រើន​ទៀត…)

ហង្សសងសឹកបានសំរេច បញ្ជូនបិសាចចូលអន្លុង 2-1


Ryan Babel (ស្តាំ) ជាកីឡាករបំរុងដែលចុះមកស៊ុទបញ្ជុលទីអោយ ហង្សក្រហម​ លិវើភូល យកឈ្នះ​ បិសាចក្រហម ម៉ែន​ យូ 2-1​ នៅ Anfield

Ryan Babel (ស្តាំ) ជាកីឡាករបំរុងដែលចុះមកស៊ុទបញ្ជូលទីអោយ ហង្សក្រហម លិវើភូល យកឈ្នះ បិសាចក្រហម ម៉ែន យូ 2-1 នៅ Anfield

ថ្ងៃដែល ឌឹ ខប់ ទន្ទឹងរង់ចាំក៏បានមក ដល់ នៅពេលដែល លិវើភូល ក្រោម​ការហ្វឹកហាត់របស់ រ៉ាហ្វា អេល បេនិតេស យកឈ្នះ ម៉ែន ឆែស្ទើរ យូណៃធិត ក្នុងព្រីមៀរលីកជាលើក ដំបូង ចាប់តាំង ពីឆ្នាំ 2004 ដោយស៊ុទ បញ្ចូលទី 2 គ្រាប់ សែងយកឈ្នះ ម៉ែន យូ 2-1 បានគ្រាប់ពី វេសប្រោណ ធ្វើ ចូលទីខ្លួនឯង និង រ៉ៃអាន់ បាបិល មុន នឹងចប់ការប្រកួត 13 នាទី។

លិវើភូល 2-1 ម៉ែន ឆែស្ទើរ យូណៃធិត

គ្រាប់ៈ 0-1 តេវេស ន.3, 1-1 វេស​ប្រោណ (ធ្វើចូលទីខ្លួនឯង) ន.27, 2-1 រ៉ៃអាន់ បាបិល ន.77

ស្តាតៈ អែនហ្វៀល

 

សង្គ្រាម Red Fire ដែលធ្វើអោយពិភពលោកផ្អាកដំនើរការក្នុងថ្ងៃនេះ បេនិតេស បាន ដាក់ឈ្មោះ ជើរ៉ាតនិងតរ៉ែស ជាកីឡាករបំរុងដែរ ដោយជ្រើសរើសយក ឌើក ខុយ​និង​ រ៉ប់ប៊ីឃីន ជាគូខ្សែប្រយុទ្ធ ហើយអាល់ប៊ើត រិអេរ៉ា ដែលជាកីឡាករថ្មីប្រចាំការនៅស្លាប ខាងឆ្វេង។

(ច្រើន​ទៀត…)

រាជសីហ៍សងសឹក វ៉លខត់ ហែឌ្រិក យកឈ្នះខ្រូអេឆៀ 4-1


ធីអូ វ៉ល់ខត់ សំដែងការត្រេកអរក្នុងធ្វើហែឌ្រិករបស់គេក្នុងគ្ហេមជួបជាមួយខ្រូអេឆៀ

ធីអូ វ៉លខត់ សំដែងការត្រេកអរក្នុងធ្វើហែ ឌ្រិករបស់គេក្នុងគ្ហេមជួបជាមួយខ្រូអេឆៀ

លុបបំបាត់សុបិនអាក្រក់បាន សំរេចសំរាប់ “រាជសីហ៍គំរាម” អង់គ្លេស ដោយបានបង្ហាញហ្វម ការលែងដ៏កំពូលដែលលើកទ័ព ទៅយកឈ្នះ “ក្រឡាអុក” ខ្រូអេឆៀ ដែលមិនដែលចាញ់ ក្រុមណាមួយឡើយក្នុង ផ្ទះខ្លួន​ឯងដល់ទៅ 4-1 ដោយបានគ្រាប់​ពី ធីអូ វ៉លខត់ 3 គ្រាប់និងមួយ គ្រាប់​ ទៀត វេន រូនី ជាអ្នកស៊ុទ បញ្ចូល។

បាល់ទាត់ពិភពលោក ជុំជំរើស មណ្ឌលអឺរុប ក្រុមទី 6

ខ្រូអេឆៀ 1-4 អង់គ្លេស

ស្តារ៍តៈ ម៉ាកស៊ិមៀរស្ទេដៀម

គ្រាប់ៈ 0-1 ធីអូ វ៉លខត់ ន.26 , 0-2 ធីអូ វ៉លខត់ ន. 59, 0-3 វេន រូនី ន. 63, 1-3 ម៉ារិអូ ម៉ាន់ស៊ូឃិច ន. 79, 1-4 ធីអូ វ៉លខត់ ន.​ 82 (ច្រើន​ទៀត…)

ប៉ៃលិននឹងជួប កុមារ ក្នុងវគ្គផ្តាច់ព្រាត់ FFC អាយុក្រោម 15 ឆ្នាំ


ការប្រកួតជើងឯកពាន់រង្វាន់សហពន្ធបាល់ទាត់កម្មុជា អាយុក្រោម 15 ឆ្នាំនៅ ពហុកីឡាដ្ឍានជាតិ អូឡាំពិក

ការប្រកួតជ្រើសរើសជើងឯកពានរង្វាន់សហពន្ធបាល់ទាត់កម្ពុជា អាយុក្រោម 15 ឆ្នាំនៅ ពហុកីឡាដ្ឋានជាតិ អូឡាំពិក

(ភ្នំពេញ កញ្ញា 2008)- ក្រុងប៉ៃលិន នឹងជួបជាមួយ កុមារ ព្រះខាន់រាជ្យ អេហ្វស៊ី  ក្នុងវគ្គផ្តាច់ព្រាត់នៅឆ្នាំនេះ សំរាប់ការប្រកួតដណ្តើមពាន រង្វាន់ជើងឯកសហពន្ធបាល់ ទាត់កម្ពុជា (FFC)អាយុ ក្រោម  15 ឆ្នាំ នៅឯពហុ កីឡាដ្ឋានជាតិ អូឡាំពិក ។

ក្រុង ប៉ៃលិន បានការង់ទីខ្លួន ឯងក្នុងការចូលទៅកាន់វគ្គផ្តាច់ព្រាត់រួចជា ស្រេចបន្ទាប់បានយកឈ្នះ េខត្តតាកែវ អេហ្វស៊ី 2-0 ក្នុងជុំ 4 ក្រុមចុងក្រោយ ដោយ Kay Nak ស៊ុទបញ្ចូលទីនាទីទី 64 និង Heung Met ក្នុងនាទីទី 70 ។ (ច្រើន​ទៀត…)