រួបរួមដោយ អ៊ឹម ខឿន

ធីអូ វ៉ល់ខត់ សំដែងការត្រេកអរក្នុងធ្វើហែឌ្រិករបស់គេក្នុងគ្ហេមជួបជាមួយខ្រូអេឆៀ

ធីអូ វ៉លខត់ សំដែងការត្រេកអរក្នុងធ្វើហែ ឌ្រិករបស់គេក្នុងគ្ហេមជួបជាមួយខ្រូអេឆៀ

លុបបំបាត់សុបិនអាក្រក់បាន សំរេចសំរាប់ “រាជសីហ៍គំរាម” អង់គ្លេស ដោយបានបង្ហាញហ្វម ការលែងដ៏កំពូលដែលលើកទ័ព ទៅយកឈ្នះ “ក្រឡាអុក” ខ្រូអេឆៀ ដែលមិនដែលចាញ់ ក្រុមណាមួយឡើយក្នុង ផ្ទះខ្លួន​ឯងដល់ទៅ 4-1 ដោយបានគ្រាប់​ពី ធីអូ វ៉លខត់ 3 គ្រាប់និងមួយ គ្រាប់​ ទៀត វេន រូនី ជាអ្នកស៊ុទ បញ្ចូល។

បាល់ទាត់ពិភពលោក ជុំជំរើស មណ្ឌលអឺរុប ក្រុមទី 6

ខ្រូអេឆៀ 1-4 អង់គ្លេស

ស្តារ៍តៈ ម៉ាកស៊ិមៀរស្ទេដៀម

គ្រាប់ៈ 0-1 ធីអូ វ៉លខត់ ន.26 , 0-2 ធីអូ វ៉លខត់ ន. 59, 0-3 វេន រូនី ន. 63, 1-3 ម៉ារិអូ ម៉ាន់ស៊ូឃិច ន. 79, 1-4 ធីអូ វ៉លខត់ ន.​ 82

ហ្គេម ប៊ិក ម៉ែច (Big match) ដ៏ពិតប្រាកដសំរាប់បាល់ទាត់ពិភពលោក ជុំជំរើស ក្នុងពាក់កណ្តាលសប្តាហ៍នេះ គឺនៅពេលដែលគូសងសឹករវៀង ក្រុម “ក្រឡាអុក” ខ្រូអេឆៀ និងក្រុម “រាជសីហ៍គំរាម” អង់គ្លេស ដែលមានបញ្ជីគំនុំនៅពេលប្រកួតជំរើស យូរ៉ូ 2008 កន្លងមកបានមកជួបគ្នាម្តងទៀត។

ក្នុងគ្ហេមនេះ ហ្វាប៊ិអូ ខាប៉េលឡូ នៅមានជំនឿលើ ធីអូ វ៉លខត់ ដោយបានអោយគេលែងជាកីឡាករ 11 ដំបូងគូជាមួយ ចូ ខូល (ដែលជាហ៊ីរ៉ូក្នុងគ្ហេមមុន) ក្នុងខ្សែបំរើប្រយុទ្ធឆ្េវង-ស្តាំ។ ចំនែក ខ្សែប្រយុទ្ធ បានយក អេមិល ហេស្គី មកជំនួស ជេមេន ដេហ្វូ ដូចដែលបានដែលគិតទុកនិងបាន រិអូ ហ្វើឌិណាន មកប្រចាំការក្នុងខ្សែការពារទៀតផង។

ក្នុងកំឡុង 10 នាទីដំបូងនៃគ្ហេម បើមិនរាប់ចង្វះដែល បា្រណយិជ របូតឡើងមកស៊ុទ ចាត់ទុកថា កីឡាករមកពីទីក្រុងមនុស្សល្អ លែងបានល្អតែម្តង។ បន្ទាប់មក ខ្រូអេឆៀ ដែលមានស្ថិតិ មិនដែលចាញ់ក្នុងផ្ទះខ្លួនឯងហើយធ្លាប់យកឈ្នះ អង់គ្លេស 2-0 រួចមកហើយ ក្នុងពេលដែលជួបគ្នាក្នុងជំរើស យូរ៉ូ 2008 បានរកចង្វះ លែងគ្ហេមសំរុកបានកាន់តែល្អឡើងជាលំដាប់។

តែខ្រូអេឆៀ នៅមិនទាន់ស៊ុទបញ្ចូលទីបានផង អង់គ្លេសក៏មកឆ្លៀតឳកាសស៊ុទបញ្ចូលបានមុន ក្នុងនាទីទី 26 នៅពេលដែល ប្រាណ វិជ លែងខុសចង្វះងាយៗ ដោយបានស្កាត់បាល់ទៅត្រូវខ្នងរបស់ ស៊ិមូណិជ បាល់ខ្ទាតទៅចូលជើងរបស់ វ៉ល ខត់ បានសំរាំងស៊ុទយ៉ាងផ្ចិតផ្ចង់ អោយអង់គ្លេសនាំ 1-0 ។

វ៉ល ខត់ ហាប់នឹងស៊ុទបញ្ចូលបានមួយគ្រាប់ទៀតក្នុងពេលជាងមួយនាទីក្រោយមក តែស៊ុទទៅជាប់សេហ្វ។ បន្ទាប់មកខ្រូអេឆៀ បើកគ្ហេមសំរុកក្នុងបំនងទាមទាយកគ្រាប់មកវិញ តែធ្វើអ្វីមិនសូវថ្នាត់ឡើយព្រោះខ្សែការពារអង់គ្លេស បានការពារយ៉ាងរឹងមាំ ចប់ពាក់កណ្តាលទៅមួយ អង់គ្លេសនាំ 1-0 ។

ចូលមកកាន់ពាកកណ្តាលទីពីរមិនបានប៉ុន្មានផង អង់គ្លេសក៏បានប្រៀបតួកីឡាករ នៅពេលដែល រ៉ូបើត ខូវ័ធ បានវាយកែងដាក់ ចូ ខូល រហូតដល់បែកក្បាល អាជ្ញាកណ្តាលក៏បានពិន័យកាតក្រហមភ្លាម ធ្វើអោយអង់គ្លេសបានប្រៀបតួ កីឡាករ ចំណែក ចូ ខូលលែងទៅទៀតមិនបាន បានផ្លាស់ ជេមេន ជីណាស មកជំនួសតំណែង។

ហើយក្នុងនាទីទី 59 វ៉ល ខត់ដដែល បានស៊ុទរាបបញ្ចូលទី អោយអង់គ្លេសនាំ 2-0 ដោយបានបាល់បញ្ជូនមកពី វេន រូនី។

គ្រាប់ក៏ហូរដូចទឹក ដោយ 4 នាទីក្រោយមក រូនី ក៏បានស៊ុទខ្លួនឯងម្តង ក្រោយពីមិនបានស៊ុទអោយអង់គ្លេសអស់រយៈពេលយូរហើយ អោយអង់គ្លេសនាំ 3-0 ដោយ ជេមេន ជីណាស ជាអ្នកបញ្ជូនបាល់។

អង់គ្លេសគួរតែបានគ្រាប់ទី 4 ពីឡែមផាត ដែលលែង វ៉ន់ ធូ (1-2) ជាមួយ រូនី ហើយស៊ុទបញ្ចូលទីបានយ៉ាងស្អាត ប៉ុន្តែ អាជ្ញាកណ្តាលមិនយល់ព្រមអោយជាគ្រាប់ មិនត្រឹមតែប៉ុណ្ណឹង អង់គ្េលសមកខូចគ្រាប់ អោយខ្រូអេឆៀ 3-1 ទៀតផង ក្នុងចង្វះវាយបកត្រឡប់លឿន ដោយ ម៉ារិអូ ម៉ានស៊ូឃិជ ជាអ្នកស៊ុទបញ្ចូលទី។

តែអង់គ្លេសក៏នាំ 4-1​ទាល់តែបាន ដោយ វ៉លខត់ដដែល បានបាល់ពីរូនី ហើយអូចចូលទៅក្នុងប្រអប់ប៉េណាំងទី មិននឹងស៊ុទបញ្ចូលទីបានយ៉ាងដាច់ខាត ចប់គ្ហេមអង់គ្លេសយកឈ្នះ 4-1 មាន 6 ពិន្ទុ ជាក្រុមនាំមុខគេ។

តួកីឡាករដែលលែង

Croatia: Pletikosa, Simunic, Robert Kovac, Corluka, Pranjic, Rakitic, Petric (Knezevic 56), Nico Kovac (Pokrivac 62), Srna, Modric, Olic (Mandzukic 73).
Subs Not Used: Runje, Krizanac, Leko, Klasnic.

Sent Off: Robert Kovac (53).

Booked: Simunic, Srna.

Goals: Mandzukic 78.

England: James, Brown, Terry (Upson 88), Ferdinand, Ashley Cole, Walcott (Beckham 84), Lampard, Barry, Joe Cole (Jenas 55), Rooney, Heskey.
Subs Not Used: Robinson, Johnson, Downing, Defoe.

Booked: Heskey.

Goals: Walcott 26, 59, Rooney 63, Walcott 82.

Att: 35,000.

Ref: Lubos Michel (Slovakia).

 

 

បញ្ចេញមតិ